បុរសម្នាក់ត្រូវរន្ទះបាញ់ស្លាប់ខណៈកំពុងដើររើសខ្យងក្តាមតាមវាលស្រែ

ចែករំលែក៖

ខេត្តកណ្តាល៖ បុរសម្នាក់ត្រូវរន្ទះបាញ់ចំស្លាប់យ៉ាងអណោចអធ័ម ខណៈកំពុងដើររើសខ្យងក្តាមតាមវាលស្រែជាមួយបងប្អូនពេលមេឃកំពុងធ្លាក់ភ្លៀងលាយឡំទៅដោយផ្គររន្ទះ។ ករណីរន្ទះ​បាញ់បណ្តាលឲ្យមនុស្សស្លាប់នេះបានកើតឡើងកាលពីវេលាម៉ោង១៣ និង១៥នាទី ថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៥ នៅវាលស្រែ ត្រង់ចំណុចត្រពាំងគោកខ្មោច ស្ថិតក្នុងភូមិធំ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល ។

20151003212725

មន្ត្រីនគរបាលស្រុកស្អាងបានឲ្យដឹងថា ជនរងគ្រោះត្រូវរន្ទះបាញ់ស្លាប់នោះមានឈ្មោះនៅ យី ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាកសិករ ប្រពន្ធឈ្មោះ ធី ចាន់ថុល អាយុ៣៤ឆ្នាំ មានកូន៥នាក់ស្រី២-ប្រុស៣ បច្ចុប្បន្នរស់នៅក្នុងភូមិតាគល់ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ។

ប្រភពដដែលបានបន្តថា នៅមុនពេលកើតហេតុជនរងគ្រោះបានដើរទៅរើសក្តាមខ្យល់នៅវាលស្រែជាមួយឈ្មោះ ភិន ណាំ ភេទប្រុស អាយុ១៨ឆ្នាំ និងឈ្មោះ ប្រុស ហុក ភេទប្រុស អាយុ១៧ឆ្នាំ ដែលត្រូវជាប្អូនជីដូនមួយ ខណៈមេឃកំពុងធ្លាក់ភ្លៀងលាយឡំទៅដោយផ្គររន្ទះ ។ ពេលកំពុងរើសក្តាមខ្យងនៅចំណុចកើតហេតុ ក៏ត្រូវរន្ទះបាញ់ចំជនរងគ្រោះដែលដើរនៅខាង​ក្រោយគេដួលស្លាប់នៅភ្លាមៗមួយរំពេច ។ ក្រោយពីមានហេតុការណ៍កើតឡើងប្អូនជីដូនមួយជនរងគ្រោះបានរត់ទៅប្រាប់បងថ្លៃ ហៅប្រជាពលរដ្ឋជិតខាងជួយសែងសាកសពជនរងគ្រោះមកកាន់លំនៅឋានវិញ ។

មន្ត្រីនគរបាលជំនាញបានបញ្ជាក់ថា ជនរងគ្រោះត្រូវរន្ទះបាញ់ចំត្រង់ស្មាខាងស្តាំ ,ខ្នង និងចង្កេះជាំខ្លោច ទើបបណ្តាលឲ្យស្លាប់យ៉ាងដូច្នេះ ។ ករណីនេះក្រុមគ្រួសារមិនបានប្តឹងផ្តល់អ្វីឡើយ សុខចិត្តទទួលយកសាកសពទៅធ្វើបុណ្យតាមប្រពៃណី ៕

20151003212724 (1) 20151003212558 20151003212724

...

ដោយ៖ ស្អាងជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print