ភ្នំពេញ៖ នៅរយៈពេល៩ខែ ឆ្នាំ២០១៥ នេះកម្លាំងសមត្ថកិច្ចបានបង្ក្រាបឃាត់ខ្លួនឧក្រិដ្ឋជនពាក់ព័ន្ធនឹងគ្រឿងញៀន និង ដកហូតវត្ថុតាងបានច្រើនករណីកើន ជាងបីដងបើប្រៀបធៀបទៅនឹងរយៈ ពេលដូចគ្នាក្នុងឆ្នាំ២០១៤ ។ នេះជាការ ថ្លែងរបស់លោកឧត្ដមសេនីយ៍ឯក ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិទទួល បន្ទុកប្រឆាំងគ្រឿងញៀន ។
នៅក្នុងបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាននគររបាលជាតិ នៅព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០១៥ លោក ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិបានមាន ប្រសាសន៍ថា ដោយមានការយកចិត្ដ ទុកដាក់ខ្ពស់ពីសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី ក្រសួងមហាផ្ទៃ និងលោកនាយឧត្ដម សេនីយ៍អគ្គស្នងការនគរបានជាតិ ក៏ដូច ជាលោកឧបនាយករដ្ឋមន្ដ្រីប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅ ក្នុងរយៈពេល៩ខែដើមឆ្នាំ២០១៥នេះជា រួមកម្លាំងសមត្ថកិច្ចបានបង្ក្រាបករណី គ្រឿងញៀនចំនួន១.៦៦៨ករណី ឃាត់ខ្លួន ៣.៤០២នាក់ និងដកហូតគ្រឿងញៀន គ្រប់ប្រភេទចំនួនជាង៨៧គីឡូក្រាមកន្លះ បើប្រៀបធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៤ សមត្ថកិច្ចបង្ក្រាបបានតែ៥៦៤ ករណីឃាត់ខ្លួន១.៣៤៥នាក់ និងដកហូត គ្រឿងញៀនគ្រប់ប្រភេទចំនួន៤៣គីឡូ ក្រាម ។
នៅក្នុងនោះដែរសមត្ថកិច្ចបង្ក្រាប បានករណីធំៗជាង៤០ករណី និងករណី ធំៗ២ករណីសមត្ថកិច្ចរឹបអូសបានគ្រឿងញៀនប្រភេទមេតំហ្វេតាមីនប្រហែលជិត ៥៥គីឡូក្រាម និងមួយករណីទៀតរឹបអូស បានកញ្ឆាចំនួន១,៥តោន និងប្រេងកញ្ឆា ១,៥គីឡូក្រាម ។
លោកអគ្គស្នងការរងបញ្ជាក់ថា បច្ចុប្បន្នទណ្ឌិតដែលជាប់ពន្ធនាគារមានចំនួន៤.៧២៤នាក់ ពាក់ព័ន្ធករណីគ្រឿង ញៀន ដូចជារក្សាទុកជួញដូរចែកចាយ និងសម្រួលឱ្យប្រើប្រាស់ជាដើម ។ ដោយ ឡែកចំពោះអ្នកប្រើប្រាស់គ្រឿងញៀន តាមការស្រាវជ្រាវបឋមមានចំនួន ជាង៨ពាន់នាក់ ហើយតាមការសន្និដ្ឋាន អាចមានប្រហែលជា២ម៉ឺននាក់ ។ កត្ដា ដែលនាំឱ្យមានការប្រើប្រាស់គ្រឿងញៀន ដោយសារតែប្រជាពលរដ្ឋយើងធ្វើ ចំណាកស្រុកច្រើនទៅធ្វើការនៅប្រទេសជិតខាង និងមួយចំនួនទៀតបានយល់ ច្រឡំថាគ្រឿងញៀនជាឱសថប៉ូវកម្លាំងអាចបង្កើនប្រសិទ្ធភាពការងារកាត់ បន្ថយភាពនឿយហត់ធ្វើឱ្យមានភាព សប្បាយរីករាយ និងបង្កើនសមត្ថភាព ផ្លូវភេទជាដើម ។
លោកបន្ដថា កន្លងមកចំពោះអ្នក ប្រើប្រាស់គ្រឿងញៀនសមត្ថកិច្ចបានឱ្យពួកគាត់ស្ម័គ្រចិត្ដទៅព្យាបាលស្ដារនីតិ សម្បទា តែក្នុងករណីពួកគាត់រឹងរូសមិន រាងចាល និងមិនព្រមទទួលយកការ ស្ដារនីតិសម្បទាសមត្ថកិច្ចនឹងអនុវត្ដ តាមនីតិវិធីច្បាប់ ។
លោក ម៉ក់ ជីតូ បន្ដទៀតថា ដើម្បី បង្ការបង្ក្រាបបទល្មើសគ្រឿងញៀនមន្ទីរប្រឆាំងគ្រឿងញៀននៃអគ្គស្នងការដ្ឋាន នគរបាលជាតិក្រសួងមហាផ្ទៃបានផ្អែក លើវិធានការចំនួន៥ ទី១-ការកាត់ បន្ថយតម្រូវការគ្រឿងញៀន , ទី២-ការ កាត់បន្ថយការផ្គត់ផ្គង់គ្រឿងញៀន,ទី៣-ការព្យាបាលស្ដារនីតិសម្បទា និងសមា ហរណកម្ម, ទី៤-ការអនុវត្ដច្បាប់ និង ទី៥-ការធ្វើកិច្ចសហប្រតិបត្ដិការអន្ដរ ជាតិ ។
លោក ម៉ក់ ជីតូ អគ្គស្នងការរងនគរ បាលជាតិបានបន្ដទៀតថា កន្លងទៅគ្រឿង ញៀនបានហូរចូលមកប្រទេសកម្ពុជាក៏មានច្រើនដែរ ប៉ុន្ដែការស្រាវជ្រាវកិច្ច សហប្រតិបត្ដិការនិងការចូលរួមពីប្រជាពលរដ្ឋក្នុងការបង្ក្រាបនៅមានកម្រិត ។ ដោយឡែកនៅក្នុងឆ្នាំ២០១៥ យើង សង្កេតឃើញថាការចូលរួមពីប្រជាពលរដ្ឋ និងមន្ដ្រីរាជការមានការផុលផុស ពិសេសដោយមានការប្រឹងប្រែងយកចិត្ដទុកដាក់ពីកម្លាំងសមត្ថកិច្ចប្រឆាំងគ្រឿង ញៀន ទើបធ្វើឱ្យការបង្ក្រាបមានការ លេចធ្លោគួរឱ្យកត់សម្គាល់ ។ ចំពោះករណី ថា តើមូលហេតុដោយសារតែបរិមាណ គ្រឿងញៀនហូរចូលកម្ពុជាមានច្រើនឬយ៉ាងម៉េច ?
លោកបញ្ជាក់ថា ពិតជាមានការ ហូរចូលតែវាមិនខុសប្លែកពីឆ្នាំមុនៗ នោះទេ ដោយសារសមត្ថកិច្ចយើងរក ឃើញគ្រឿងញៀននៅគ្រប់កន្លែង សូម្បី តែនគរបាលប៉ុស្ដិ៍ក៏មានសមត្ថភាពស្រាវជ្រាវចាប់បង្ក្រាបបានដែរ ដែលពីមុន ពួកគាត់គ្រាន់តែដឹង តែដោយសារ ឥឡូវពួកគាត់ទទួលបានការបណ្ដុះបណ្ដាលជំនាញ ។ ដូច្នេះពួកគាត់មិនត្រឹមតែដឹង នោះទេថែមទាំងយល់អំពីការអនុវត្ដ នីតិវិធីក្នុងការបង្ក្រាបដកហូតវត្ថុតាង និងកសាងសំណុំរឿងផងដែរ ៕
ដោយ៖ ហេង នរិន្ទ្រ