អហខណ្ឌពោធិ៍សែនជ័យសហកាជាមួយការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀនឃាត់ជនសង្ស័យ៨នាក់ស្រីម្នាក់ ដកហូតថ្នាំញៀន៤កញ្ចប់តូចនិងដាវ៣ដើម

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យចំនួន៨នាក់ក្នុងនោះមានស្រីម្នាក់ត្រូវបានកម្លាំងកងរាជអាវុធហត្ថខណ្ឌពោធិ៍សែនជ័យសហការជាមួយការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀនធ្វើការឃាត់ខ្លួននិងដកហូតថ្នាំញៀនចំនួន៤កញ្ចប់តូច ម៉ូតូ២គ្រឿង ដាវសាំម៉ូរៃ៣ដើមកាំបិទ១រួមទាំងឧបករណ៍សម្រាប់ជក់មួយចំនួនទៀត ។

image1

ប្រតិបត្តិការណ៍នេះបានធ្វើឡើងកាលពីវេលាម៉ោង៣និង២០នាទីរសៀលថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៥ នៅ ចំណុចក្រុម4 ភូមិព្រៃព្រីងត្បូង2 សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

កម្លាំងកងរាជអាវុធហត្ថបានអោយដឹងថា ជនសង្ស័យទី១ឈ្មោះសំ ភឿក ប្រុសអាយុ40ឆ្នាំ ទី២ឈ្មោះ សាន់ ឌិត ប្រុស អាយុ31ឆ្នាំ ទី៣ឈ្មោះ សឿន តុលា ប្រុស អាយុ24ឆ្នាំ ទី៤ឈ្មោះ ភឹមសុភារិន ប្រុស អាយុ33ឆ្នាំ ទី៥ឈ្មោះ ច្រេស ចិន្តា ប្រុស អាយុ 20ឆ្នាំ ទី៦ឈ្មោះ អោក បូរី ប្រុស អាយុ20ឆ្នាំ ទី៧ឈ្មោះ ទឹង សម្ភស្ស ស្រី អាយុ 20ឆ្នាំ ទី៨ឈ្មោះ ឡែន ប៊ុន ភក្រ្ត ប្រុស អាយុ20ឆ្នាំ។ ដកហូតម៉ូតូម៉ាកMSX ពាក់ស្លាកលេខ1DH-2705 និងមួយគ្រឿងទៀតម៉ាកNEX ពាក់ស្លាកលេខនគរបាល1-1819 រួមទាំងដាវសាំម៉ូរៃ៣ដើម កាំបិទមួយ ដែកសម្រាប់ចាក់បែកគ្រាប់សោរម៉ូតូ១ ទូរស័ព្ទ៥គ្រឿង ថ្នាំញៀនក្រាមសថ្លា ៤កញ្ចប់តូច រួមទាំងសំម្ភារៈសម្រាប់ជក់មួយចំនួនទៀត ។

កម្លាំងកងរាជអាវុធហត្ថបានបន្តថា ដោយមានការសើបអង្កេតជាយូរមកហើយ ទើបកម្លាំងបានបើកប្រតិបត្តិការចុះធ្វើការឆែកឆេរ និងរកឃើញថ្នាំញៀនរួមទាំងឧបករណ៍ខាងលើទើបកម្លាំងធ្វើការឃាត់ខ្លួនតែម្តង ។

បច្ចុប្បន្នជនសង្ស័យទាំង៨នាក់ខាងលើត្រូវបានកម្លាំងកងរាជអាវុធហត្ថការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀននាំខ្លួនទៅដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ៕

image3 image2

...

ដោយ៖ សុខា សែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print