ប៉ោយប៉ែត៖ មន្ត្រីកាំកុងត្រូលបានសហការគ្នាជាមួយសមត្ថកិច្ចជំនាញគ្រប់ស្ថាប័ន ចុះត្រួតពិនិត្យ គ្រឿងបរិភោគ និងមុខទំនិញដាក់តាំងលក់ក្នុងផ្សារម៉ាឡៃ ដែលនាំចូលពីប្រទេសជិតខាង ។
ហេតុការណ៍នេះបានប្រព្រឹត្តទៅកាលពីរសៀលថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៥ ក្នុងផ្សារម៉ាឡៃ ឋិតក្នុងភូមិវាលរហាត់ឃុំ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។
ការចុះប្រតិបត្តការណ៍នេះ គេសង្កេតឃើញកម្លាំងចម្រុះ១៥នាក់ ដឹកនាំ ដោយលោក ឈុន ឃាង អនុប្រធានសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ ។
លោក ឈុន ឃាងអនុប្រធានសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យប្រចាំនៅច្រកទ្វារអន្តជាតិប៉ោយប៉ែតមានប្រសាន៏ថាៈដោយអនុវត្តន៍តាមការចង្អុលបង្ហាញរបស់អគ្គនាយកកាំកុងត្រូលនិងបញ្ជាផ្ទាល់ដោយលោកស៊ាន ស៊ីណាតប្រធានសាខាកាំកុងត្រូលខេត្តបានឧ្យកំលាំងមន្ត្រីកាំកុងត្រូលសហការជាមួយសមត្ថកិច្ចជំនាញចុះពិនិត្យទៅលើទំនិញនិងគ្រឿងទេសដែលនាំចូលពីប្រទេសជិតខាងនៅក្នុងផ្សារខាងលើដែលជាប់និងជាយដែនកម្ពជា។
លោកបញ្ជាក់ថាៈការចុះត្រួតពិនិត្យជាក់ស្ដែទៅលើតូបលក់គ្រឿងបរិភោគចំនួន១៥តូប ក្នុងនោះតួបលក់ភេសជ្ជៈចំរុះចំនួន១០តូប និងបន្លែ ត្រី សាច់ចំនួន៥តូប ហើយកាចុះអង្កេត ជាក់ស្ដែងយ៉ាងយកចិត្តទុកដាក់ ឈរលើស្មាតីទទួលខុសត្រូវខ្ពស ចំពោះភារកិច្ចដើម្បីការពារសុខុមាលភាពជូនពលរដ្ឋនិងរួមចំណែកលើកស្ទួយសេដ្ឋកិច្ចជាតិ សមត្ថកិច្ចកាំកុងត្រួលរួមជាមួយសមត្ថកិច្ចចម្រុះបានខិតខំំពន្យល់ណែនាំនិងបណ្ដាអាជីវករទាំងអស់អំពីវិធីសាសថែរទាំ ដាក់តាំងលក់ ការរក្សាទុកមុខទំនិញឧ្យស្របតាមលក្ខណ្ឌតម្រូវផ្នែកអនាម័យ របៀបមើលកាបរិច្ឆេទប្រើប្រាស់ សម្រាប់ជាគុណប្រយោជន៏ដល់សុខភាពអ្នកប្រើប្រាស ។
បណ្ដាអាជីវករទាំងអស់មានការយល់ដឹងកាន់តែច្បាស់ និងទទួលបាននូវចំណេះដឹងបន្ថែមទៀតពីមន្ត្រីជំនាញក្នុងការគ្រប់គ្រងថែរក្សា ដោយចេះជ្រើសរើសយកមកតាំងលកនូវប្រភេទទំនិញល្អៗ បញ្ជៀសបានការខាតបង់សេដ្ឋកិច្ច ដែលបណ្ដាលមកពីភាពមិនច្បាស់លាសក្នុងការទិញទំនិញមិនប្រក្រតី។
ដោយឡែកយើងបានរកឃើញផលិតផលនិងគ្រឿងបរិភោគ១ចំនួនដែលដាក់តាំងលក់គ្មានអនាម័យ គ្មានសុវត្តិភាព ហួសរយៈពេលផុតកំណត់ប្រើប្រាស់ សំបកវេចខ្ចប់រុំព័ទ្ធដោយធូលីកខ្វក់ មានច្រេះ គ្មានស្លាកសញ្ញត្រឹមត្រូវ ឬគ្មានស្លាកសញ្ញាផ្ទុយពីច្បាប់ និងបទបញ្ញតិរបស់ក្រសួងពាក់ពន្ធ បណ្ដាលឲ្យខូចគុណភាពទាំងស្រុង មិនអាចឲ្យមនុស្សយកមកបរិភោគបានឡើយ ហើយសមត្ថកិច្ច ចម្រុះបានសម្រេចរឹបអូសដើម្បីចាត់ចែងតាមនិតិវិធី ។
ចំពោះម្ចាស់ផលិតផលម្ហួបអាហារដែលត្រូវបានរឹបអូស និងម្ចាស់ផលិតផលផ្សេងទៀតដែលដាក់តាំងលក់ផ្ទុយពីច្បាប់ និងបញ្ញាតិរបស់ក្រសួងពាក់ពន្ធ សមត្ថកិច្ចកាំកុងត្រួលបាន ព្រមានបញ្ឈប់ជាបន្ទាន់ ដោយភ្ជាប់ជាមួយកិច្ចសន្យាផ្ដិតមេដៃ ហើយថ្ងៃក្រោយ បើករណីល្មើសច្បាប់នៅតែបន្តទៀត សមត្ថកិច្ចនឹងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ចាត់ការតាមផ្លូវច្បាប់ ៕
ដោយ៖ វណ្ណា