ភ្នំពេញ៖ មនុស្សចំនួន៣នាក់បានស្លាប់ និងម្នាក់ទៀតបានរងរបួស រួមទាំងម៉ូតូ២គ្រឿងទៀតរងការខូចខាត ខណៈដែលកំពុងធ្វើដំណើនៅលើផ្លូវហើយត្រូវរថយន្តម៉ាកស្តាបើកបុករះពីក្រោយពេញទំហឹងបណ្តាលឲ្យស្លាប់ភ្លាមៗយ៉ាងអាណោយអាធ័មនៅនឹងកន្លែងតែម្តង ។
គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោង១យប់ ឈានចូលថ្ងៃទី៤ ខែតុលា ឆ្នាំ ២០១៥ នៅតាមបណ្ដោយផ្លូវ ១៩៨៦ ស្ថិតនៅចំនុចមុខ KTV ឌីយ៉ាម៉ង ស្ថិតភូមិ ភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុន ។
សមត្ថកិច្ចបានអោយដឹងថា ជនរងគ្រោះដែលស្លាប់ និងរបួសនោះ ទី១ឈ្មោះ អ៊ុន សំណាង ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរ កម្មកររោងចក្រ ស្នាក់នៅភូមិប៉ប្រកត្បូង សង្កាត់កាកាប ខណ្ឌពោធិសែនជ័យ (ស្លាប់), ទី០២ ឈ្មោះ ហេង មុត ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរជាងឡាន ស្នាក់នៅខណ្ឌដង្កោរ(ស្លាប់) ទី០៣ ឈ្មោះ តុល ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរជាងម៉ូតូស្នាក់នៅភូមិ ប៉ប្រកត្បូង សង្កាត់កាកាប ខណ្ឌពោធិសែនជយ័ (ស្លាប់) និងម្នាក់ទៀតមានឈ្មោះម៉េង ហេង ភេទប្រុស អាយុ៣៥ឆ្នាំមុខរបរ បកប្រែ រងរបួសធ្ងន់ត្រូវបានបញ្ជួនទៅកាន់មន្ទីពេទ្យគឹមសុងដើម្បីជួយសង្គ្រោះ ។
ចំណែកអ្នកបើកបររថយន្តបង្រមានឈ្មោះ អ៊ុយ ស៊ុំសម្បតិ្ត ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរទាហាន ស្នាក់នៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។
ប្រភពពីអ្នកឃើញហេតុការណ៍បានអោយដឹងថា នៅមុនពេលកើតហេតុ គេឃើញជនរងគ្រោះខាងលើបានជិះម៉ូតូ១គ្រឿងម៉ាកសង់ប៊ិច ពណ៍ខ្មៅ ពាក់ស្លាក់លេខ PP 1BG6776 និង១គ្រឿងទៀត ម៉ាក dream 125c ពណ៌ខ្មៅ ពាក់ស្លាក់លេខ PP 1BU0906 ដោយក្នុង១គ្រឿងជិះគ្នា២នាក់ ក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្ត១គ្រឿងម៉ាក ម៉ាសស្តា ពណ៌ខ្មៅ ពាក់ស្លាកលេខPP 2AB 8801បើកបរដោយឈ្មោះអ៊ុយ ស៊ុំសម្បត្តិ ក្នុងទិសដៅស្របគ្នាយ៉ាងលឿនហើយក៍បុករះម៉ូតូពីក្រោយពេញទំហឹងបណ្តាលអោយស្លាប់២នាក់នៅនិងកន្លែងពេលនោះក៍មានរថយន្តរបស់គ្លីនិចឃឹមរ៉ានីមកដឹកជនរងគ្រោះម្នាក់ទៅសង្គ្រោះតែបានស្លាប់តាមផ្លូវក៍ដឹកយកមកទុកនៅកន្លែកើតហេតុវិញ។
ក្រោយពីបុករះ ហើយអ្នកបើកបររថយន្តបានព្យាយាមបើករត់បានចំងាយ១០០ម៉ែត្រត្រូវបានប្រជាពលរដ្ឋដេញចាប់បានហើយដោយទប់កំហឹងមិនបានក៍នាំគ្នាវាយម្នាក់មួយដៃមួយជើងរងរបួសបែកមុខបែកមាត់ ។
ក្រោយកើតហេតុ ក៏មាននគរបាលចរាចរណ៍ខណ្ឌសែនសុខសហការណ៍ជាមួយ នគរបាលចរាចណ៍ក្រុងចុះមកវាស់វែងហើយក៍ប្រគល់សព្វអោយទៅក្រុមគ្រួរសារយកទៅរក្សារទុកនៅវត្តអង្គតាមិញដើម្បីធ្វើបុណ្យតាមប្រពៃណី ដោយឡែកជនបង្កហេតុ និងវត្ថុតាងត្រូវបានបញ្ជូនទៅស្នងការនគរបាលរាជធានីភ្នំពេញដើម្បីដោះស្រាយនៅពេលក្រោយ៕
ដោយ៖ តុង សីហា