ខេត្តព្រះសីហនុ៖ ជនសង្ស័យចំនួន៤នាក់ ជាប់ពាក់ព័ន្ធករណី រក្សាទុក ចែកចាយ សារធាតុញៀន ត្រូវបានកម្លាំងជំនាញនៃការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ធ្វើការឃាត់ខ្លួនបានកាលពីវេលាម៉ោង៣រសៀលថ្ងៃទី៣ខែតុលាឆ្នាំ២០១៥នៅចំណុចក្រុម៧ ភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។
យោងតាមប្រភពពីលោកឧត្តម សេនីយ៍ទោ ជួន ណារិន្ឋ ស្នងការនគរបាលខេត្តព្រះសីហនុបានថ្លែងបញ្ជាក់ថា ជនសង្ស័យចំនួន៤នាក់(ស្រី២នាក់)ពាក់ព័ន្ធនឹងការជូញដូរនិងប្រើប្រាស់ថ្នាំញៀនត្រូវបានចាប់ខ្លួននៅរសៀលថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៥នៅក្នុងសង្កាត់៤ ក្រុងព្រះសីហនុនិងដកហូតបានថ្នាំញៀនប្រភេទមេតំហ្វេតាមីនចំនួន២៤,៨៨ក្រាម។ជនសង្ស័យ១.ឈ្មោះ បានជៀន ភេទប្រុស អាយុ៣០ឆ្នាំ ២.ឈ្មោះណែមស្រីម៉ៅ ភេទស្រី អាយុ២០ឆ្នាំ ៣.ឈ្មោះ សុខស្រីអូន ភេទស្រី អាយុ២៩ឆ្នាំនិង៤.ឈ្មោះ វីប៊ុនធឿន ភេទប្រុស អាយុ១៩ឆ្នាំ។
សមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យចំនួន៤នាក់ត្រូវឃាត់ខ្លួន រួចដកហូតបាន ថ្នាំញៀន២៤,៨៨ក្រាមប្រភេទមេតំហ្វាតាមីន ជញ្ជីងថ្លឹងថ្នាំ១គ្រឿង ទូរស័ព្ទដៃ៣គ្រឿង និងវត្ថុតាងមួយចំនួនទៀត ។
បច្ចុប្បន្ននេះជនសង្ស័យត្រូវបាននាំទៅកាន់ស្នងការនគរបាលខេត្តព្រះសីហនុសាកសួរមុនពេលបញ្ជូនទៅតុលាការចោទប្រកាន់តាមច្បាប់ ៕
ដោយ៖ ឆ្លាម សមុទ្រ