រថយន្ត​ម៉ាស​ស្តា​បុក​រះ​ម៉ូតូ​២​គ្រឿង​បណ្តាល​ឲ្យមនុស្ស​ស្លាប់​៣​នាក់ ​និង​ម្នាក់​ទៀត​រង​របួសធ្ងន់​

ចែករំលែក៖

​ភ្នំពេញ​៖​ មនុស្ស​ចំនួន​៣​នាក់​បាន​ស្លាប់​ និង​ម្នាក់​ទៀត​បាន​រង​របួស ​រួម​ទាំង​ម៉ូតូ​២​គ្រឿង​ទៀត​រង​ការ​ខូចខាត​ ខណៈ​ដែល​កំពុង​ធ្វើ​ដំណើ​នៅលើផ្លូវ​ហើយត្រូវ​រថយន្ត​ម៉ាក​ស្តា​បើក​បុក​រះពី​ក្រោ​យពេញទំហឹង​បណ្តាល​ឲ្យ​ស្លាប់​ភ្លាមៗ​យ៉ាង​អា​ណោ​យ​អាធ័ម​នៅ​នឹង​កន្លែង​តែ​ម្តង​ ។​

IMG-20151005-WA0012

​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១​យប់ ឈានចូលថ្ងៃទី៤​ ខែតុលា ​ឆ្នាំ​ ២០១៥​ នៅ​តាម​បណ្ដោយ​ផ្លូវ​ ១៩៨៦​ ស្ថិត​នៅ​ចំនុច​មុខ​ KTV​ ឌី​យ៉ា​ម៉​ង​ ស្ថិត​ភូមិ​ ភ្នំពេញ​ថ្មី​ សង្កាត់​ភ្នំពេញ​ថ្មី​ ខណ្ឌ​សែន​សុ​ន ​។​

​សមត្ថកិច្ច​បានអោយ​ដឹង​ថា​ ជន​រង​គ្រោះ​ដែល​ស្លាប់​ និង​របួស​នោះ​ ទី​១​ឈ្មោះ​ អ៊ុ​ន​ សំណាង​ ភេទ​ប្រុស​ អាយុ​២៩​ឆ្នាំ ​មុខរបរ​ កម្មករ​រោងចក្រ​ ស្នាក់​នៅ​ភូមិ​ប៉ប្រក​ត្បូង​ សង្កាត់​កា​កាប​ ខណ្ឌ​ពោធិ​សែន​ជ័យ​ (​ស្លាប់​), ​ទី​០២​ ឈ្មោះ​ ហេង​ មុត​ ភេទ​ប្រុស​ អាយុ​៣៣​ឆ្នាំ​ មុខរបរ​ជាង​ឡាន​ ស្នាក់​នៅ​ខណ្ឌដង្កោរ​(​ស្លាប់​) ​ទី​០៣​ ឈ្មោះ​ តុល​ ភេទ​ប្រុស​ អាយុ​៣៣​ឆ្នាំ ​មុខរបរ​ជាង​ម៉ូតូ​ស្នាក់​នៅ​ភូមិ​ ប៉ប្រក​ត្បូង​ សង្កាត់​កា​កាប​ ខណ្ឌ​ពោធិ​សែន​ជ​យ័​ (​ស្លាប់​) និង​ម្នាក់​ទៀត​មានឈ្មោះ​ម៉េ​ង​ ហេង ​ភេទ​ប្រុស​ អាយុ​៣៥​ឆ្នាំ​មុខរបរ​ បកប្រែ រង​របួសធ្ងន់​ត្រូវ​បា​នប​ញ្ជួ​ន​ទៅ​កាន់​មន្ទី​ពេទ្យ​គឹ​ម​សុង​ដើម្បី​ជួយ​សង្គ្រោះ​ ។​

​ចំណែក​អ្នកបើកបរ​រថយន្ត​បង្រ​មានឈ្មោះ ​អ៊ុយ​ ស៊ុំស​ម្ប​តិ្ត​ ភេទ​ប្រុស ​អាយុ​២៣​ឆ្នាំ ​មុខរបរ​ទា​ហាន​ ស្នាក់​នៅ​ស​ង្កា​ត់​ទឹកថ្លា​ ខណ្ឌ​សែន​សុខ​ ។​

​ប្រភព​ពី​អ្នក​ឃើញ​ហេតុការណ៍​បានអោយ​ដឹង​ថា​ នៅ​មុន​ពេល​កើតហេតុ​ គេ​ឃើញ​ជន​រង​គ្រោះ​ខាងលើ​បាន​ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក​សង់​ប៊ិច​ ព​ណ៍​ខ្មៅ​ ពាក់​ស្លាក់​លេខ ​PP​ 1BG6776 ​និង​១​គ្រឿង​ទៀត​ ម៉ាក​ dream​ 125c​ ពណ៌​ខ្មៅ​ ពាក់​ស្លាក់​លេខ​ PP​ 1BU0906​ ដោយ​ក្នុង​១​គ្រឿ​ងជិះ​គ្នា​២​នាក់ ​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​ លុះ​មក​ដល់​ចំណុច​កើតហេតុ ​ស្រាប់តែ​មាន​រថយន្ត​១​គ្រឿង​ម៉ាក​ ម៉ាស​ស្តា​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​PP​ 2AB​ 8801​បើកបរ​ដោយ​ឈ្មោះ​អ៊ុយ​ ស៊ុំ​សម្បត្តិ​ ក្នុង​ទិស​ដៅ​ស្របគ្នា​យ៉ាង​លឿន​ហើយក៍​បុក​រះ​ម៉ូតូ​ពីក្រោយ​ពេញទំហឹង​បណ្តាល​អោយ​ស្លាប់​២​នាក់​នៅ​និង​កន្លែង​ពេល​នោះ​ក៍​មាន​រថយន្ត​របស់​គ្លី​និ​ច​ឃឹម​រ៉ា​នី​មក​ដឹក​ជន​រង​គ្រោះ​ម្នាក់​ទៅ​សង្គ្រោះ​តែ​បាន​ស្លាប់​តាម​ផ្លូវ​ក៍​ដឹក​យក​មក​ទុក​នៅ​ក​ន្លែ​កើតហេតុ​វិញ​។​

​ក្រោយ​ពី​បុក​រះ ​ហើយ​អ្នកបើកបរ​រថយន្ត​បាន​ព្យាយាម​បើក​រត់​បាន​ចំងាយ​១០០​ម៉ែត្រ​ត្រូវ​បាន​ប្រជាពលរដ្ឋ​ដេញចាប់​បាន​ហើយដោយ​ទប់​កំហឹង​មិន​បានក៍​នាំ​គ្នា​វាយ​ម្នាក់​មួយ​ដៃ​មួយ​ជើង​រង​របួស​បែក​មុ​ខ​បែក​មាត់ ​។​

​ក្រោយ​កើតហេតុ ​ក៏មាន​នគរបាល​ចរាចរណ៍​ខណ្ឌ​សែន​សុខ​សហ​ការណ៍​ជាមួយ​ នគរបាល​ចរាច​ណ៍​ក្រុង​ចុះ​មក​​វាស់វែង​ហើយក៍​ប្រគល់​​សព្វ​អោយទៅ​ក្រុម​គ្រួរ​សារ​យក​ទៅ​រក្សារ​ទុក​នៅ​វត្ត​អង្គ​តា​មិ​ញ​ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី​ ដោយឡែក​ជន​បង្កហេតុ​ និង​វត្ថុ​តាង​ត្រូវ​បាន​បញ្ជូន​ទៅ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ដើម្បី​ដោះស្រាយ​នៅ​ពេល​ក្រោយ​៕​

IMG-20151005-WA0010 IMG-20151005-WA0011 IMG-20151005-WA0006 IMG-20151005-WA0013

...

ដោយ៖ តុង​ សីហា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print