ទំនាក់ទំនងរវាងកូរ៉េខាងជើងនិង បណ្តាប្រទេស នៅទ្វីបអាហ្វ្រិក មានប្រវត្តិតាំងពីជាង៥០ឆ្នាំកន្លងមក ហើយនៅតែបន្តរក្សាបានយ៉ាងល្អ បើទោះបីកូរ៉េខាងជើង រងការដាក់ទណ្ឌកម្មពីសហគមន៍អន្តរជាតិក្តី។
នៅតំបន់ភាគខាងត្បូងទ្វីបអាហ្រិក មានចម្ងាយពីទីក្រុងព្យុងយ៉ាងជាង១៣ពាន់គីឡូម៉ែត្រ ហើយក៏រ៉េខាងជើងបានសាងសង តំបន់ឧស្សាហកម្មយ៉ាងប្រណិតនៅទីនោះ។ជាច្រើនឆ្នាំកន្លងមក កូរ៉េខាងជើងបានចាត់ទុកទ្វីបអាហ្វ្រិក ជាប្រភពផ្តល់ប្រាក់យ៉ាង សំខាន់ ដល់កូរ៉េខាងជើង តាមរយការដេញថ្លៃ សាងសង់ ហេដ្ឋរចនាសម្ព័ន្ធនិងលក់អាវុធទៅកាន់ ទ្វីបអាហ្វ្រិក។បើទោះបីចិនជាដៃគូរពាណីជ្ជកម្មធំរបស់កូរ៉េខាងជើងប៉ុន្តែប្រភពចំណូលពីទ្វីបអាហ្វ្រិកដើរតួនាទីយ៉ាងសំខាន់ នៅក្នុងការ អភិវឌ្ឍន៍កម្មវិធីបរមាណូរបស់ប្រទេសនេះ។
កាលពីសប្តាហ៍កន្លងមក រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Rex Tillersonបានប្រមាណថា បើប្រទេសណាមួយ មានសកម្មភាព រក្សី ឬមានទំនាក់ទំនងយោធាជាមួយកូរ៉េខាងជើង និង ត្រូវរងទណ្ឌកម្ម ។ អាមេរិកក៏បានស្នើរឲ្យប្រទេសទាំងអស់កាត់ផ្តាច់ទំនាក់ទំនង សេដ្ឋកិច្ចជាមួយទីក្រុងព្យុងយ៉ាង។
ប៉ុន្តែមន្ត្រិជាន់ខ្ពស់ ប្រទេស Namibia បានចាត់ទុកកូរ៉េខាងជើង គឺជាប្រទេសមួយផ្សេង ជាសម្ព័ន្ធមិត្តយូឆ្នាំ និងជាដៃគូរអភិវឌ្ឍន៍ដែលគួរឲ្យទុកចិត្តបំផុត ។ ចាប់តាំងពីឆ្នាំ១៩៦០ កូរ៉េខាងជើង បានជួយដល់ទ្វីបអាហ្វ្រិក ក្នុងការប្រឆាំងនិងអានានិគមន៍ អឺរ៉ុប ។ទំនាក់ទំនងនយោបាយរវាងកូរ៉េខាងជើងនិងអាហ្រិកបានក្លាយទៅជាងទំនាក់ទំនង សេដ្ឋកិច្ចយ៉ាងជិតស្និតបំផុត។
លោកFransKapofiរដ្ឋមន្ត្រីការពារជាតិNamibiaបានបញ្ចាក់ថា«យើងបានពឹងផ្អែក កូរ៉េខាងជើង ដើម្បីអភិវឌ្ឍន៍ ហេដ្ឋរចនាសម្ព័ន្ធ »។
តាមការស្រាវជ្រាវរបស់អង្គការសហប្រជាជាតិបានឲ្យដឹងថានៅក្នុងឆ្នាំនេះ កូរ៉េខាងជើង បាន បញ្ចូនសម្ភារៈ សម្ភារៈអេឡិចត្រូនិច្ចទៅកាន់ Eritrea ,បញ្ចូនអាវុធស្វ័យប្រវត្តិ ទៅកាន់ កុងហ្គោ បញ្ចូនអាវុធសម្រាប់ហ្វឹកហាត់ទៅកាន់ Angola និង Uganda ។តាមរបាយការណ៍ កូរ៉េខាងជើង បានលក់អាវុធ គ្រាប់ប្រភេទ ទៅកាន់ អាហ្វ្រិក ទាំងបរិមាននិងប្រភេទអាវុធជាច្រើន។
លោកYoweriប្រធានាធិបតី Uganda បានបញ្ចាក់ថា លោកបានស្គល់ រាប់អាន អតីតមេដឹកនាំកូរ៉េខាងជើង គីមអីលស៊ុង ហើយតែងតែទស្សនកិច្ចទៅកាន់ទីនោះជាញឹកញ៉ាប។ ចំណែកប្រធានាធិបតី Zimbabwe លោក Robert Mugabe ធ្លាប់បានផ្ញើ សត្វរម៉ាស ២ក្បាល ធ្វើជាកាដូរឲ្យមេដឹកនាំកូរ៉េខាងជើងកាលពីឆ្នាំ១៩៨០ ។ សត្វរមាសនោះក៏បានងាប់ ដោយសារតែអាកាសធាតុនិងការដឹកជញ្ជូនផ្លូវឆ្ងាយ។ នៅក្នុងប្រទេស Mozambique ក្នុងទីក្រុង Mapotiមានមហាវិថីមួយដាក់ឈ្មោះគីមអ៊ីលស៊ុង អតីតមេដឹកនាំកូរ៉េខាងជើង។
ក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ ប្រទេស នៅអាហ្វ្រិក បន្តរក្សាទំនាក់ទំនងចាមួយកូរ៉េខាងជើង បើទោះបីអាមេរិកជាអ្នកផ្តាល់ជំនួយច្រើនបំផុតដល់ទ្វីបអាហ្វ្រិកក្តី។
លោក Andrea Berge អ្នកឯកទេសស្តីពីកូរ៉េខាងជើង នៅមជ្ឈមណ្ឌុល Middlebury បានបញ្ចាក់ថា «ទំនាក់ទំនងរបស់ទីក្រុងព្យុងយ៉ាង និងប្រទេស ទ្វីបអាហ្វ្រិក បានបង្ហាញយ៉ាងច្បាស់ថា កូរ៉េខាងជើង នៅមានប្រទេសជាមិត្តយ៉ាងច្រើន មិនស្ថិតនៅឯកោនៅឡើយ ។ ទំនាក់ទំនងនោះគឺជាប្រភពផ្តាល់ប្រាក់ យ៉ាងសំខាន់សម្រាប់កូរ៉ែខាងជើង តាមរយៈក្រុមហ៊ុនរបស់កូរ៉េខាងជើងនៅទីនោះ»។
តាមសារព័ត៌មាន Washington Post បានផ្សាយថា រដ្ឋាភិបាល Namibia បានចំណាយប្រាក់ដល់ទៅ១០០លានដុល្លារ សម្រាប់គម្រោង របស់កូរ៉េខាងជើង ដល់ឆ្នាំ២០២០។ បើទោះបីប្រាក់ទាំងនោះមានចំនួនតិច ប្រៀបធៀបនិងទំនិញនាំទៅកាន់ចិនដែលមានទឹកប្រាក់ដល់
ទៅ៣ពាន់លានដុល្លារ អាមេរិក។
ក្រៅពីសាងសង ប្រទេសMamibiaក៏បានរក្សីជាមួយក្រុមហ៊ុនកូរ៉េខាងជើង មានឈ្មោះថាMansudaeដែលជារោងច័ក្រផលិតគ្រាប់ ។ក្រុមហ៊ុនខាងលើគឺជាក្រុមហ៊ុនធំបំផុតរបស់កូរ៉េខាងជើងនៅក្រៅប្រទេស។
បើទោះបី មានទំនាក់ទំនងសេដ្ឋកចិ្ច ល្អ តែបើពឹងផ្អែក ក្នុងវិស័យខាងលើតែមួយគត់ ទីក្រុងព្យុងយ៉ាងមិនអាច ផលិត អាវុធ បមរាណូនិងមីស៊ីល បានឡើយដែលត្រូវចំណាយប្រាក់ រាប់រយពានលានដុល្លារ ។ ទាំងនោះហើយ បានអ្នកឯកទេសបញ្ចាក់ថាកូរ៉េខាងជើង នៅមានធុនធានធម្មជាតិជាច្រើនទៀតជាប្រភពចំណូលដ៏សំខាន់បំផុត។
សារព័ត៌មាន The Guardian បានដកស្រង់សម្តីអ្នកឯកទេសវិភាគរបស់កូរ៉េខាងត្បូងមកបញ្ជាក់ថានៅក្រោមភ្នំរបស់កូរ៉េខាងជើងមានប្រភពរ៉ែធម្មជាតិជាច្រើនក្នុងនោះមានរ៉ែមាសជាដើម។ធនធានរ៉ែរបស់កូរ៉េខាងជើងឈរលំដាប់ទី២លើពិភពលោកបន្ទាប់ពីចិន។ក្រៅពីនេះនេះមានរ៉ែ vonframឈរលំដាប់ទី៦លើពិភពលោក។កូរ៉េខាងជើងមានធនធានរ៉ែដែលមានតម្លៃច្រើនជាងគេបំផុត។
គេហទំព័រ The Asahi Shimbun បាន ផ្សាយថា កូរ៉េខាងជើង អាចសាកល្បងគ្រាប់បែកបរមាណូជាលើកទី៦នៅពេលខាងមុខ។ បច្ចុប្បន្នកូរ៉េខាងជើងមានសកម្មភាពនៅទីតាំងសាកល្បងបរមាណូបង្កការមន្ទិលសង្ស័យថាប្រទេសនេះកំពុងតែងត្រៀមសាកល្បងបរមាណូ។
កូរ៉េខាងជើងមិនបានប្រកាសពីតម្លៃនៃធនធានធម្មជាតិដែលខ្លួនមាននោះឡើយប៉ុន្តែក្រុមហ៊ុនកូរ៉េខាងត្បូង Korea Resources កាលពីឆ្នាំ២០១២ បានប៉ាន់ប្រមាណថាធនធានធម្មជាតិរបស់កូរ៉េខាងជើងមានតម្លៃប្រមាណ៦០០០ពាន់លានដុល្លារ។ក្នុងពេលនេះដែរមជ្ឈមណ្ឌលស្រាវជ្រាវពីធនធានធម្មជាតិកូរ៉េខាងត្បូងបានបញ្ជាក់ថាធនធានរ៉ែនៅកូរ៉េខាងជើង មានតម្លៃដល់ទៅ ១០.០០០ពាន់លាន ដុល្លារគឺច្រើនជាងកូរ៉េខាងត្បូងដល់ទៅ ២០ដង។
ក្រៅពីឃ្លាំងទ្រព្យធម្មជាតិដ៏ច្រើនមហាសាលនោះ កូរ៉េខាងជើងនៅមានសកម្មភាពគេចពីការដាក់ទណ្ឌកម្មរបស់អាមេរិក និងសហគមន៍អន្តរជាតិ ដូចជាការលក់ អាវុធបញ្ជូនពលករទៅក្រៅប្រទេសរហូតដល់ការបើកភោជនីយដ្ឋាននៅក្រៅប្រទេស ជាដើម។តាមរបាយការណ៍របស់មជ្ឈមណ្ឌលស្រាវជ្រាវពីយុទ្ធសាស្ត្រការពារជាតិ «C4ADS»បានឲ្យដឹងថា កាលពីឆ្នាំ២០១៦អេហ្សុីបចាប់បាននាវាដឹកទំនិញកូរ៉េខាងជើងឆ្លងកាត់ព្រែក Suez។ នៅពេលត្រួតពិនិត្យគេបានរកឃើញគ្រាប់ប្រឆាំងរថក្រោះរហូតដល់៣០ពាន់គ្រាប់ប្រភេទ RPG -7 និងអាវុធជាច្រើនផ្សេងទៀត។
ក្រៅពីនេះ កូរ៉េខាងជើងនៅមានក្រុមហ៊ុនឯកជនជាច្រើនដែលបានជួយដល់កូរ៉េខាងជើង ក្នុងនោះមានក្រុមហ៊ុនចិន មានក្រុមហ៊ុនដឹកជញ្ជូន និងធនាគារជាដើម ដែលបានជួយឲ្យប្រទេសនេះគេចពីការដាក់ទណ្ឌកម្មរបស់សហគមន៍អន្តរ ជាតិ៕