ភ្នំពេញ÷ បុរសម្នាក់ ត្រូវបាននារីជាសង្សាប្តឹងសមត្ ថកិច្ចអោយចាប់ខ្លួនចោទពីបទ
ចាប់រំលោភសេពសន្ឋវៈរហូតបានសំរេច កាលពីវេលាម៉ោង១០យប់ថ្ងៃទី១០ ខែ
មិថុនា ឆ្នាំ២០១៧ នៅបន្ទប់ផ្ទះជួលស្ថិតក្នុងភូមិ ស្លែងរលើង សង្កាត់ទឹកថ្លា ខណ្ឌ
សែនសុខ។
ឈ្មោះ អួន ហុង ភេទប្រុសអាយុ២៥ឆ្នាំ ជាសិស្សរៀនភាសាកូរ៉េ ស្នាក់នៅផ្ទះជួល
ក្នុងភូមិចុងថ្នល់ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ជាជនជាប់ចោទនៅក្នុងការចាប់
រំលោភនារីភេទខាងលើ។
លោក អនុសេនីយ៍ឯក សុខ សុផល នាយប៉ុស្ត៍នគរបាលសង្កាត់ទឹកថ្លា បានរាយ
ការណ៍ថា÷ ការឃាត់ខ្លួនជនសង្ស័យរូបនេះធ្វើ ឡើងតាមបណ្តឹងរបស់ក្រុមគ្រួសារ
នាងរងគ្រោះ ឈ្មោះ ឌឹម ម៉េងស៊ាង អាយុ២១ឆ្នាំ មុខរបរកម្មកររោងចក្រកាត់ដេរ
ស្នាក់នៅផ្ទះជួលក្នុងភូមិស្លែ ងរលើងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
ប្រភពពត៌មានផ្លូវការពីសមត្ថកិច្ ចមូលដ្ឋានបានអោយដឹងថា÷ រវាងភាគីទាំង២
បន្ទាប់ពីធ្វើការសាកសួររកហេតុ ផលរួចមក គឺកន្លងមកភាគីខាងបុរសពីមុនមក
ធ្លាប់បានជួលផ្ទះស្នាក់នៅក្បែ រគ្នាស្គាល់រាប់អានគ្នាធម្មតាជា មួយនាង ប៉ុន្តែរយះ
ពេល៥ឆ្នាំក្រោយមក ក៏បានផ្លាស់ប្តូរទីលំនៅផ្ទះជួ លឆ្ងាយពីនាងបន្តិច តែភូមិក្បែរ
គ្នា។ នៅវេលាថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៧ ភាគីខាងស្រីបានដឹកក្មួយចេញពី
សាលារៀននៅក្បែរផ្ទះខាងបុរស ហើយភាគីខាងបុរសឃើញបានមកសុំលេខទូ រ
ស័ព្ទរបស់នាង។
នៅវេលាម៉ោង៦ល្ងាចថ្ងៃ០៩ ខែកក្កដា ឈ្មោះ អួន ហុង បានទូរស័ព្ទមកបបួល
នាង ឌឹម ម៉េងស៊ាង ទៅដើរលេងនៅកោះពេជ្រ នាងក៏ព្រម ហើយបន្ទាប់ពីត្រឡប់
មកពីកោះពេជ្រក៏បាន នាំនាងចូលក្លឹបផឹកស្រាបៀរ(ប៊ីយែ រ) រាំរែកសប្បាយ ពេល
នាងស្រវឹងនិងយប់ជ្រៅទើបនាំនាងត្ រឡប់មកផ្ទះវិញដោយចាប់នាងរំលោភសេ ព
សន្ឋវៈបានសម្រេចបំណង។ លុះព្រឹកឡើងជូននាងទៅធ្វើការ ប៉ុន្តែពេលត្រឡប់
មកផ្ទះវិញនាងយំ ទើបអ៊ំស្រីសួរនាំដឹងរឿង ទើបប្តឹងសមត្ថកិច្ចអោយមកឃាត់ខ្ លួន
ល្បួងតាមទូរស័ព្ទអោយណាត់មកជួបនៅ ក្នុងវត្តទឹកថ្លា។
ប៉ូលិសបានសំរេចចាប់ឃុំខ្លួនជនជា ប់ចោទតាមបណ្តឹងរបស់នាងរងគ្រោះ បញ្ជូន
ទៅតុលាការ ដោយសារតែខាងបុរសមិនបានចូលចែរចូ វស្តីដណ្តឹងនាងតាមផ្លូវ
ច្បាប់ចូលចិត្តធ្វើអំពើមិនគប្បី ខុសប្រពៃណី ពោលគឺមានចេតនាមិនល្អចំពោះនាង
មិនយកធ្វើប្រពន្ឋ មិនចេះទទួលខុសត្រូវ៕ តុង សីហា