រថយន្តបីគ្រឿងបុកបន្តគ្នានៅចំណុចចំណោតអូរត្រាវ ស្លាប់របួសជាច្រើននាក់

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ រថយន្ត៣គ្រឿងបុកបន្តគ្នានៅចំណោតអូរត្រាវ ចន្លោះ​គីឡូម៉ែត្រ​ 214-215​​ លើកំណាត់ផ្លូវជាតិលេខ៤ ស្ថិតនៅ​ក្នុង​ភូមិ​ចំណោទរាម​ ឃុំ​បិតត្រាង​ ស្រុក​ព្រៃនប់​​ ខេត្ត​ព្រះសីហនុ​ ​ កាលពីវេលាម៉ោង៣ និង ១០​នាទី​ ថ្ងៃទី១១ ខែ​កក្កដា​ ឆ្នាំ​២០១៧។

ហេតុការណ៍នេះកើតឡើងរវាង​រថយន្ត​​ទី១ម៉ាក​ LEXUS​ RX300 ពណ៌ ស្ករ​ ពាក់ផ្លាកលេខ​ភ្នំពេញ​2AH-3088 ជិះគ្នា​ចំនួន​ ៥នាក់ ស្រី​២នាក់​ ក្នុង​ទិសដៅ​ពី​ក្រុង​ព្រះសីហនុ​ ទី២ ​រថយន្ត​​ម៉ាក​ LEXUS​ RX300 ពណ៌​ ស​ ពាក់ស្លាកលេខ​ភ្នំពេញ​2AK-2841 បើកបរ​ដោយ​ ជនជាតិ​ កូរ៉េ​ ជិះគ្នា​ចំនួន​២នាក់​ ​ទិសដៅ​ពី​ ព្រលាន​យន្តហោះ​អន្តរជាតិ​កងកេង​ ឆ្ពោះ​មក​ ក្រុង​ព្រះសីហនុ និង​រថយន្ត​ដឹកកុងតឺន័រ​១គ្រឿងទៀត​ ពណ៌​ ខៀវ​ ពាក់ស្លាកលេខ​ភ្នំពេញ​3C-4799 មាន​ទិសដៅ​ពី​ភ្នំពេញ​ ឆ្ពោះ​មក​ ខេត្ត​ព្រះសីហនុ​​ ​ ​​។

គ្រោះថ្នាក់​នេះ​បណ្ដាល​ឲ្យ​រងរបួស​ធ្ងន់​មនុស្ស​ស្រី​ម្នាក់​ ក្រោយ​មក​បានស្លាប់​ នៅ​មន្ទីរពេទ្យ , របួស​មធ្យម​២នាក់ស្រី​ បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​គ្លីនិក​មិត្តភាព​, រងរបួស​ស្រាល​ ជនជាតិ​កូរ៉េ​២នាក់​ បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​គ្លីនិក​សេតេ។

មធ្យោបាយធ្វើដំណើរទាំងបីគ្រឿង​​ សមត្ថកិច្ច​ជំនាញ​កំពុង​បន្ត​និតិវិធី​យក​ចេញ​ពី​កន្លែង​កើត​ហេតុ ៕
ជាយក្រុង

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print