អាជ្ញាធរខណ្ឌដូនពេញ បន្តចុះចាប់ហ្គេមបាញ់ត្រី ក្នុងមូលដ្ឋាន

ចែករំលែក៖

ភ្នំពេញ៖ នាថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៧ វេលាម៉ោង១៥:០០នាទីរសៀល លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូពេញ បានបញ្ជាអោយលោក យស យុទ្ធី អភិបាលរងខណ្ឌដូនពេញ  ដឹកនាំកម្លាំងគណៈបញ្ជាការឯក​ភាពខណ្ឌ ចុះបង្ក្រាបទីតាំងប្រកបអាជីវកម្មល្បែងបាញ់ត្រីខុសច្បាប់ ក្នុងមូលដ្ឋានជាលិទ្ធផលដកហូតបានទូហ្គេម​បៀចំនួន១៣គ្រឿង ទូហ្គេមបាញ់ត្រីចំនួន២គ្រឿង កៅអីចំនួន១២យកមករក្សាទុកផងដែរ ។

ក្នុងការចុះប្រតិបត្តិការនោះ ដោយមាន ការឯកភាពពីលោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ  និង ដោយទទួលបានបណ្តឹងពីប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌដូនពេញ ទើបលោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូពេញ បានបញ្ជាអោយលោក យស យុទ្ធី អភិបាលរងខណ្ឌដូនពេញ  ដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ ចុះបង្ក្រាបទីតាំងប្រកបអាជីវកម្មល្បែងបាញ់ត្រីខុសច្បាប់ចំនួន០១កន្លែង ដែលមានទីតាំងស្ថិតនៅផ្ទះលេខ២៣៥ ផ្លូវលេខ១៣២ ភូមិ២ សង្កាត់ស្រះចក ខណ្ឌដូនពេញ ។

ក្រោយពីធ្វេីកំណត់ហេតុ ដកហូតបានទូហ្គេមបៀចំនួន១៣គ្រឿង ទូហ្គេមបាញ់ត្រីចំនួន២គ្រឿង កៅអីចំនួន១២រួច​មក សំភារះខាងលេី ត្រូវបានយកមករក្សាទុកនៅសាលាខណ្ឌដូនពេញ បណ្តោះអាសន្ន ដើម្បីមានវិធាកាបន្តរ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print