ខេត្តព្រះសីហនុ ៖ រថយន្ត៣គ្រឿងបុកបន្តគ្នានៅចំណោតអូរត្រាវ ចន្លោះគីឡូម៉ែត្រ 214-215 លើកំណាត់ផ្លូវជាតិលេខ៤ ស្ថិតនៅក្នុងភូមិចំណោទរាម ឃុំបិតត្រាង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីវេលាម៉ោង៣ និង ១០នាទី ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៧។
ហេតុការណ៍នេះកើតឡើងរវាងរថយន្តទី១ម៉ាក LEXUS RX300 ពណ៌ ស្ករ ពាក់ផ្លាកលេខភ្នំពេញ2AH-3088 ជិះគ្នាចំនួន ៥នាក់ ស្រី២នាក់ ក្នុងទិសដៅពីក្រុងព្រះសីហនុ ទី២ រថយន្តម៉ាក LEXUS RX300 ពណ៌ ស ពាក់ស្លាកលេខភ្នំពេញ2AK-2841 បើកបរដោយ ជនជាតិ កូរ៉េ ជិះគ្នាចំនួន២នាក់ ទិសដៅពី ព្រលានយន្តហោះអន្តរជាតិកងកេង ឆ្ពោះមក ក្រុងព្រះសីហនុ និងរថយន្តដឹកកុងតឺន័រ១គ្រឿងទៀត ពណ៌ ខៀវ ពាក់ស្លាកលេខភ្នំពេញ3C-4799 មានទិសដៅពីភ្នំពេញ ឆ្ពោះមក ខេត្តព្រះសីហនុ ។
គ្រោះថ្នាក់នេះបណ្ដាលឲ្យរងរបួសធ្ងន់មនុស្សស្រីម្នាក់ ក្រោយមកបានស្លាប់ នៅមន្ទីរពេទ្យ , របួសមធ្យម២នាក់ស្រី បានបញ្ជូនទៅសង្គ្រោះនៅគ្លីនិកមិត្តភាព, រងរបួសស្រាល ជនជាតិកូរ៉េ២នាក់ បានបញ្ជូនទៅសង្គ្រោះនៅគ្លីនិកសេតេ។
មធ្យោបាយធ្វើដំណើរទាំងបីគ្រឿង សមត្ថកិច្ចជំនាញកំពុងបន្តនិតិវិធីយកចេញពីកន្លែងកើតហេតុ ៕
ជាយក្រុង