បុរសម្នាក់រវល់តែលូកប្រលែងគ្នា ជាមួយស្រីស្នេហ៌ភ្លេចមើលមុខបើករថយន្តបុករបងព្រះសក្សមុនីចេតិយ

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់សង្ស័យស្រវឹងស្រាជោគជាំហេីយរវល់តែប្រលែងគ្នា ជាមួយស្រីស្នេហ៌ ពេល​កំពុងតែបើកបររថយន្ត ភ្លេចមើលផ្លូវក៏ជ្រុលទៅបុករះរបងព្រះសក្សមុនីចេតិយនៅខាងមុខរ៉ារថភ្លើងបណ្ដាលឲ្យបាក់របងជាច្រើន ប៉ុន្តែមិនបង្កឲ្យមានអ្នករងរបួសនោះទេ ។

IMG-20151005-WA0005

ហេតុការណ៍គ្រោះថ្នាក់ចរាចរខាងលើនេះ​ បានកេីតឡេីងកាលពីវេលាម៉ោង២៣និង១០នាទីយប់ថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៥ ស្ថិតនៅមុខព្រះសក្សមុនីចេតិយនៅខាងមុខរ៉ារថភ្លើងតាមបណ្តោយវិថីព្រមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ ។

តាមប្រភពព័ត៌មានពីសាក្សីនៅកន្លែងកេីតហេតុបានឲ្យដឹថា នៅមុនពេលកេីតហេតុគេ ឃើញរថយន្តបង្កម៉ាក Camry ឆ្លាម ពណ៌ក្រហម ពាក់ស្លាកលេខភ្នុំពេញ 2G-6458 បើកបរដោយបុរសម្នាក់រួម និងស្ត្រីម្នាក់ ក្នុងទិសដៅពីកើតទៅលិច តាមបណ្តោយវិថីព្រះមុនីវង្ស ក្នុងល្បឿនយ៉ាងលឿនលុះបើកមកដល់ចំណុចកេីតហេតុខាងលេី ដោយរវល់តែ ប្រលែងគ្នា ភ្លេចមើលមុខក៏បើកទៅបុករះរបងដែកបណ្តាលឲ្យខូចខាតអស់២ផ្ទាំង ហេីយរថយន្តរងការខូចខាតផ្នែកខាងមុខផងដែរ ។

ក្រោយកើតហេតុរថយន្តបង្ក ត្រូវនគរបាលជំនាញចុះមកវាស់វែងនិងនាំខ្លួន អ្នកបេីកបរ រួមទាំងរថយន្ត ទៅការិយាល័យ ចរាចរណ៌ជេីងគោករាជធានីភ្នំពេញ ដើម្បីដោះស្រាយតាមនីតិវិធី ៕

IMG-20151005-WA0004 IMG-20151005-WA0003

...

ដោយ៖ ស ដារ៉ា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print