បុរស២នាក់ស្រវឹងស្រាកាន់ដាវអូសតាមផ្លូវត្រូវសមត្ថឃាត់ខ្លួន

ចែករំលែក៖

ភ្នំពេញ៖ បុរស២នាក់ត្រូវបាននគរបានលឃាត់ខ្លួន​យកទៅ​ប៉ុស្តិ៍​ចោម​ចៅ​យក​ទៅ​សួរនាំ ខណៈពួកគេបានផឹកស្រាស្រវឹងហើយទាញដាវសាំម៉ូរៃអូសតាមផ្លូវធ្វើអោយមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋដែលនៅក្បែរភ័យខ្លាច  ហើយ​យក​ដំ​ឥដ្ឋ​គប់​ដំបូង​ដេប៉ូលក់​គ្រឿងសំណង់ ។

image2 (1)

ហេតុការណ៍នេះបានកើតឡើង កាលពី​វេលា​ម៉ោង​៩និង​២០​នាទី​យប់ ថ្ងៃ​ទី​៤ ខែតុលា ឆ្នាំ២០១៥ នៅ​ចំណុច​ផ្លូវ​បេតុង​ដី​វាល ស្ថិត​ក្នុងភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

បុរសទាំង២នាក់ដែលស្រវឹងហើយអូសដាវសាំមូរៃនិងគប់ ដេប៉ូសំណង់ខាងលើ ទី១ឈ្មោះ សៀន ចាន់ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មានស្រុក​កំណើត​នៅ​ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង និងទី​២-​ឈ្មោះ សៀ​ក ពៅ អាយុ​២១​ឆ្នាំ មានស្រុក​កំណើត​នៅ​ស្រុក​បា​ធា​យ ខេត្តកំពង់ចាម ។ ទាំង​២​នាក់​ជា​កម្មករ​សំណង់ ស្នាក់​នៅផ្ទះ​ជួល​ក្នុងភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ ចំណែក​ជន​រង​គ្រោះ​២​នាក់​ មានឈ្មោះ ណា​ក់ ថា ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជា​អ្នកបើកបរ​រថយន្ត មានស្រុក​កំណើត​នៅ​ស្រុក​ព្រះស្តេច ខេត្តព្រៃវែង និងទី​២-​ឈ្មោះ ច្រេះ សុ​និ​ត ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មានស្រុក​កំណើត​នៅ​ស្រុក​កំពង់សៀម ខេត្តកំពង់ចាម ។ ទាំង​២​នាក់​ស្នាក់​នៅ​ក្នុង​ដេប៉ូ​លក់​គ្រឿងសំណង់​កើតហេតុ​ជាមួយ​គ្នា ។

ប្រភព​ព័ត៌មាន​ពី​ជន​រង​គ្រោះ​ឈ្មោះច្រេះ សុនិត​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ពួក​គាត់​នាំក្មេងៗ៤ទៅ៥នាក់ទៅមើលសេះហោះដែលនៅជិតកន្លែងស្នាក់នៅ លុះដល់វេលាកើតហេតុគេក៏បាននាំក្មេងត្រឡប់​មកវិញ ភ្លាមនោះ ស្រាប់តែ​ជួប​ជាមួយ​បុរស​ទាំង​២​នាក់​ដែល​មានស្ថានភាពស្រវឹង​ជោក​ កំពុង​ដើរ​និងមានកាន់​ដាវ​សាំ​ម៉ូរ៉ៃមួយដើម ​អូស​ថ្នល់បែកផ្កាភ្លើង ហើយឃាត់ពួកគេឱ្យឈប់​សិន ដោយជនរងគ្រោះខ្លាចក្រែង​បង្ក​គ្រោះថ្នាក់ ក៏​នាំ​ក្មេង​ៗ​រត់​ ចូល​ទៅ​ក្នុង​ដេប៉ូ​សំណង់​ដែល​ជា​កន្លែង​ស្នាក់​នៅ​វិញ ។ បន្ទាប់មកបុរស២នាក់ដែលស្រវឹងនោះក៏បាន​នាំ​គ្នា​ដើរតាម រហូតមកដល់ដេប៉ូនោះដែរ រួចបានយក​ដុំឥដ្ឋ​គប់​ចូល​ទៅ​ក្នុង​ដេប៉ូនិងដំបូលដេប៉ូ​សំណង់​បង្កអោយមានការភ្ញាក់ផ្អើល ។

សាក្សីដដែលបានបន្តថា ដោយមានការភ័យខ្លាចរួបគេបាន​​ទូរស័ព្ទ​ទៅ​ប្តឹង​សមត្ថកិច្ច ដើម្បីជួយអន្តរាគមន៍ភ្លាមនោះ​​កម្លាំងអន្តរាគមន៍​កំពុងតែជិះ​ល្បាត​ក្បែរ​នោះដែរ​ក៏​មក​ដល់​ភ្លាម​ៗ ហើយ​ឃាត់ខ្លួន​ជន​បង្ក​ទាំង​២​នាក់​ប្រគល់​ឱ្យ​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​យក​ទៅសួរនាំ ។

ក្រោយពេលកើតហេតុសមត្ថិច្ច ធ្វើ​កិច្ចសន្យា និងអប់រំរួច​ហៅ​បងប្អូន មក​ធានា​យក​ត្រឡប់​ទៅ​ផ្ទះ​វិញ ដោយសាតែពួកគេមិនទាន់បង្កអោយមាននរណាម្នាក់រងរបួស ៕

image3 (1)

...

ដោយ៖ សុខា សែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print