សិល្បករ​រួម​គ្នា​ដាក់​បិណ្ឌ​សំដៅ​លើកកម្ពស់​វិស័យ​ព្រះ​ពុ​ទ្ឋ​សាសនា​

ចែករំលែក៖

​ខេត្ដកណ្ដាល៖​ សមាជិកសមាគម​ សិល្បករ​ខ្មែរ​ក្នុង​នោះ​តារា​សម្ដែង​តារា​ កំប្លែង​ពិធីករ​ពិធី​ការិនី​ជា​ច្រើន​រូប​បាន​ នាំ​យក​ចង្ហាន់​និ​ទេយ្យទាន​មួយ​ចំនួន​ទៅ​ ប្រគេន​ព្រះសង្ឃ​គង់នៅ​ទីវ​ត្ដ​អារាម​ដើម្បី​ ឧទ្ទិស​កុសលផល​បុណ្យ​ជូន​ដល់​ញាតិ​ សន្ដាន​ដែល​បាន​ចែក​ឋាន​ទៅ​និង​ដើម្បី​ចូលរួម​លើកកម្ពស់​វិស័យ​ព្រះពុទ្ធ​សាសនា​ផង​ដែរ​។​

IMG_0692

​កម្មវិធី​នេះ​បាន​ធ្វើ​ឡើង​កាលពី​ព្រឹក​ ថ្ងៃ​ទី​៣​ ខែតុលា​ ឆ្នាំ​២០១៥​ នៅ​វត្ដ​ឧត្ដម​ គិរី​បព្វ​តា​សិលា​គង្គា​ហៅ​វត្ដ​ជ្រុង​ថ្ម​ក្រពើ​ហារ​ស្រុក​ពញាឮ​ ខេត្ដកណ្ដាល​ ។​

​សិល្បករ​សិល្ប​ការិនី​ដែល​បាន​ចូល​ រួម​ក្នុង​ថ្ងៃ​កាន់បិណ្ឌ​ទី​៦​រួម​មាន​លោក​ កុយ​ ស៊ី​ឌឿ​ន​ អនុប្រធាន​សមាគម​ សិល្បករ​,​លោក​ អ៊ឹម​ ជីវ៉ា​,​ លោក​ គុណ​ រៀម​រតនៈ​,​ កញ្ញា​ ហេង​ ស្រី​ពេជ្រ​,​ កញ្ញា​ ឡុ​ង​ ថាវ​រី​,​ អ្នក​នាង​ ស៊ុន​ ណា​រី​ ម៉ូ​នី​កា​,​ អ្នក​នាង​ ចាន់​ តារា​ទី​,​ លោក​ ជេ​ត​ បូ​រី​និង​ តារា​មួយ​ចំនួន​ទៀត​។​

​ការ​ធ្វើបុណ្យ​ទាន​នា​ឱកាស​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​នេះ​ត្រូវ​បាន​សិល្បករ​ទាំងអស់​ លើក​ឡើង​ពី​គោលបំណង​ចង់​បង្ហាញ​ពី​ ការ​លើក​ស្ទួយ​វិស័យ​ព្រះពុទ្ធ​សាសនា​ក៏​ ដូច​ជា​ការ​ចូលរួម​គ្នា​នា​ពិធី​ដ៏​សំខាន់​ នេះ​ក្នុង​នាម​ពុទ្ធបរិស័ទ​ខ្មែរ​ទាំងអស់​គ្នា​។​ ក្រៅពី​មូលហេតុ​ខាងលើ​ក៏​ជា​ការ​បង្ហាញ​នូវ​ទឹកចិត្ដ​មួយ​តាម​រយៈ​ការ​ឧទ្ទិស​កុសល​ ជូន​ដល់​ជីដូន​ជីតា​ញាតកា​ទាំង​ប្រាំពីរ​ សន្ដាន​ដែល​បាន​ចែក​ឋាន​ទៅ​លោក​ខាង​មុខ​បាន​មក​ទទួល​មគ្គផល​ដែល​សាច់​ ញាតិ​បាន​ធ្វើបុណ្យ​ជូន​ដើម្បី​បាន​សេចក្ដីសុខ​ហើយ​ងាក​ក្រោយ​ឱ្យ​ពរ​ជ័យ​ដល់​កូន​ ចៅ​ជួប​តែ​សំណាងល្អ​។​

​លោក​ កុយ​ ស៊ី​ឌឿ​ន​ អនុប្រធាន​សមា​ គម​សិល្បករ​និង​ជាទី​ប្រឹក្សា​ក្រសួង​ព័​ត៌​ មានបាន​ឱ្យ​ដឹង​ថា​ការ​មក​ជួបជុំ​គ្នា​ធ្វើ​ បុណ្យ​នេះ​គឺ​ដើម្បី​បង្ហាញ​ពី​ភាព​ស្និទ្ធស្នាល​គ្នា​ទាំង​តារា​រៀមច្បង​ក៏​ដូច​ជាតា​រា​ ទើប​និង​រះ​។​ ការ​រៀបចំ​នេះ​ក្រៅពី​បញ្ជាក់​ ពី​អត្ថន័យ​រួម​គ្នា​លើក​ស្ទួយ​វិស័យ​ព្រះពុទ្ធ​សាសនា​ក៏​ជា​ការ​មើល​ឱ្យ​ឃើញ​ពី​ការ​ ស្រឡាញ់​រាប់អាន​គ្នា​រវាង​អ្នកសិល្បៈ​មិន​ថា​តែ​ពិធី​ជួបជុំ​គ្នា​រីករាយ​សប្បាយ​នោះ​ ទេ​សូ​ម្បី​តែ​ពិធី​បែប​ពុទ្ធចក្រ​និង​អាណាចក្ក​ក៏​យើង​មិន​ចោល​ឡើយ​។​ ទាំង​អស់នេះ​ ហើយ​ដែល​យើង​សម្រេច​រួម​គ្នា​ធ្វើបុណ្យ​ក្នុង​វេន​ទី​៦​នៃ​ពិធីបុណ្យ​កាន់បិណ្ឌ​ដែល​ជា​បុណ្យ​ធំ​មួយ​មិន​អាច​ចោល​បាន​។​ ក្នុង​ នាម​ជា​អ្នកសិល្បៈ​ត្រូវ​បង្ហាញ​ឱ្យ​គេ​មើលឃើញ​ពី​អត្ដ​ចរិត​ថ្លៃថ្នូរ​ក៏​ដូច​ជា​ការ​ស្លៀក​ ពាក់​តាម​បែបបទ​ថ​និង​កាលៈទេសៈ​។​

លោក​សំដៅ​ទៀត​ថា​ កម្មវិធី​ដែល​ធ្វើ​ ឡើង​ទៀត​សោត​ដើម្បី​ជួយ​គ្នា​នាំ​យក​នូវ​ចង្ហាន់​សម្ភារ​មួយ​ចំនួន​ប្រគេន​តាម​វត្ដ​ពិសេស​វត្ដ​ជ្រុង​ថ្ម​ដែល​ជាទី​អារាម​កំពុង​តែ​សាងសង់​គ្រប់​ផ្នែក​និង​ត្រូវការ​ជំនួយ​ជា​សំខាន់​ដែល​លោក​មិន​អាច​មើល​រំលង​ បាន​ត្រូវ​តែ​មក​កាន់​ទី​អារាម​មួយ​នេះ​។​ បន្ទាប់​ពី​បាន​យក​ចង្ហាន់​វេរ​ប្រគេន​ព្រះសង្ឃ​រួចរាល់​ហើយ​លោក​ កុយ​ ស៊ី​ឌឿ​ន​ ក៏​បាន​ដឹកនាំ​សិល្បករ​ទាំងអស់​ទៅ​មើល​ទីតាំង​អតីត​សាលារៀន​រកា​កោង​ដែល​ ជាទី​កន្លែង​លោក​ធ្លាប់​រៀនសូត្រ​មុន​នឹង​មក​រស់នៅ​ទីក្រុង​ភ្នំពេញ​ផង​ដែរ ៕

IMG_0718IMG_0732IMG_0800

...

ដោយ៖ វ​ឌ្ឍ​នា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print