ម៉ូតូ២គ្រឿងបើកបុកគ្នាយ៉ាងពេញទំហឹងបណ្ដាលឲ្យរងរបួសធ្ងន់ស្រាល៦នាក់ នៅស្ទឹងមានជ័យ

ចែករំលែក៖

 ភ្នំពេញ៖ យុវជនប្រុស្រី២នាក់ បានជិះម៉ូតូឌុបគ្នាឆ្លងផ្លូវមិនប្រុងប្រយ្ន័ត ក៏ត្រូវបានម៉ូតូមួយគ្រឿងទៀតជិះឌុបគ្នាទាំងអ្នកបើក៤នាក់ មកបុកពីចហៀងយ៉ាងពេញទំហឹង បណ្ដាលឲ្យរងរបួសធ្ងន់ស្រាល៦នាក់ ។ 
ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៧ នៅត្រង់ចំណុចក្បែរម៉ាតភូមិឬស្សី តាមបណ្ដោយផ្លូវ២១៧ ស្ថិតក្នុងភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ  ខណ្ឌមានជ័យ រាជធានីភ្នំពេញ
 តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញម៉ូតូមួយគ្រឿងម៉ាក  និច ពណ៌ក្រហមលាយខ្មៅ ដែលពាក់ស្លាកលេខភ្នំពេញ 1FO-6431 ជិះដោយយុវជនម្នាក់ រួមដំណើជាមួយនារីម្នាក់ ក្នុងទិសដៅពីជើងទៅត្បូង​ លុះមកដល់ចំណុចកើតហេតុ ក៏បានបត់ឆ្វេងឆ្លងផ្លូវ២១៧ ខណៈពេលនោះ ស្រាប់តែមានម៉ូតូមួយគ្រឿងទៀតម៉ាកហុងដាឌ្រីម សេ១២៥​ពណ៌ខ្មៅ គ្មានស្លាកលេខ​ ជិះឌុបគ្នាមានប្រុសមានស្រី ទាំងអស់៤នាក់ បានធ្វើដំណើតាមបណ្ដោយផ្លូវ២១៧ ទិសដៅពីត្បូងមកជើងក្នុងល្បឿនយ៉ាងលឿន ហើយក៏មកបុកម៉ូតូនិចដែលកំពុងបត់ ចំពីចហៀងខាងស្ដាំយ៉ាងពេញទំហឹងបណ្ដាលឲ្យភាគីខាងម៉ូតូហង់ដាឌ្រីមរងរបួសធ្ងន់៣នាក់និងស្រាលម្នាក់ ចំណែកភាគីខាងម៉ូតូនិច រងរបួសធ្ងន់ម្នាក់ ស្រាលម្នាក់ បានដេករេលពេញថ្នល់តែម្ដង ។
ក្រោយពេលកើតហេតុភ្លាមៗ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុដើម្បីសម្រួលចរាចរណ៍និងទាក់ទងទៅរថយន្ដសង្គ្រោះបន្ទាន់មកទទួលអ្នករបួសធ្ងន់ទៅមន្ទីពេទ្យឯកជន ។
បន្ទាប់មកកម្លាំងសមត្ថកិច្ចជំនាញចុះមកដល់កន្លែងកើតហេតុ ហើយធ្វើការវាស់វែងយកម៉ូតូទាំង២គ្រឿង យកទៅរក្សាទុកនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យ ដើម្បីរងចាំភាគីទាំងសងចូលខ្លួនមកដោះស្រាយតាមផ្លូវច្បាប់នៅពេលក្រោយ ៕ ដោយ៖ ភារ៉ា ដង្កោ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print