ភ្នំពេញ៖ យុវជនប្រុស្រី២នាក់ បានជិះម៉ូតូឌុបគ្នាឆ្លងផ្លូវមិ នប្រុងប្រយ្ន័ត ក៏ត្រូវបានម៉ូតូមួយគ្រឿងទៀតជិះ ឌុបគ្នាទាំងអ្នកបើក៤នាក់ មកបុកពីចហៀងយ៉ាងពេញទំហឹង បណ្ដាលឲ្យរងរបួសធ្ងន់ស្រាល៦នាក់ ។
ក្នុងហេតុការណ៍គ្រោះថ្នាក់ចរា ចរណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១១និ ង៣០នាទីយប់ ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៧ នៅត្រង់ចំណុចក្បែរម៉ាតភូមិឬស្សី តាមបណ្ដោយផ្លូវ២១៧ ស្ថិតក្នុងភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញម៉ូតូមួ យគ្រឿងម៉ាក និច ពណ៌ក្រហមលាយខ្មៅ ដែលពាក់ស្លាកលេខភ្នំពេញ 1FO-6431 ជិះដោយយុវជនម្នាក់ រួមដំណើជាមួយនារីម្នាក់ ក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុ ក៏បានបត់ឆ្វេងឆ្លងផ្លូវ២១៧ ខណៈពេលនោះ ស្រាប់តែមានម៉ូតូមួយគ្រឿងទៀតម៉ា កហុងដាឌ្រីម សេ១២៥ពណ៌ខ្មៅ គ្មានស្លាកលេខ ជិះឌុបគ្នាមានប្រុសមានស្រី ទាំងអស់៤នាក់ បានធ្វើដំណើតាមបណ្ដោយផ្លូវ២១៧ ទិសដៅពីត្បូងមកជើងក្នុងល្បឿនយ៉ា ងលឿន ហើយក៏មកបុកម៉ូតូនិចដែលកំពុងបត់ ចំពីចហៀងខាងស្ដាំយ៉ាងពេញទំហឹ ងបណ្ដាលឲ្យភាគីខាងម៉ូតូហង់ដាឌ្ រីមរងរបួសធ្ងន់៣នាក់និងស្រាលម្ នាក់ ចំណែកភាគីខាងម៉ូតូនិច រងរបួសធ្ងន់ម្នាក់ ស្រាលម្នាក់ បានដេករេលពេញថ្នល់តែម្ដង ។
ក្រោយពេលកើតហេតុភ្លាមៗ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ កន្លែងកើតហេតុដើម្បីសម្រួលចរា ចរណ៍និងទាក់ទងទៅរថយន្ដសង្គ្រោះ បន្ទាន់មកទទួលអ្នករបួសធ្ងន់ទៅ មន្ទីពេទ្យឯកជន ។
បន្ទាប់មកកម្លាំងសមត្ថកិច្ចជំនា ញចុះមកដល់កន្លែងកើតហេតុ ហើយធ្វើការវាស់វែងយកម៉ូតូទាំ ង២គ្រឿង យកទៅរក្សាទុកនៅប៉ុស្ដិ៍នគរបា លរដ្ឋបាលស្ទឹងមានជ័យ ដើម្បីរងចាំភាគីទាំងសងចូលខ្លួ នមកដោះស្រាយតាមផ្លូវច្បាប់នៅពេ លក្រោយ ៕ ដោយ៖ ភារ៉ា ដង្កោ