ជើងខ្លាំងប្រចាំភូមិ វ៉ៃគេរត់ គេចខ្លួនបាត់ជាង២ឆ្នាំ ចូលស្រុកវិញជាប់គុក 

ចែករំលែក៖

ខេត្តសៀមរាប ៖  កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ សហការជាមួយ កម្លាំងអធិការនគរ​បាលស្រុកជីក្រែង និងកម្លាំងអធិការស្រុកស្វាយលើ ដឹកនាំដោយ​លោក​វរសេនី​យ៍​ឯក ដួង សុខា ប្រធានការិយា ល័ព្រហ្មទណ្ឌកំរិតធ្ងន់ ចុះ អនុវត្តដីកាចាប់ខ្លួនជនសង្ស័យ ពី បទ ហិង្សាដោយចេតនា ដែលប្រព្រឹត្តិនៅភូមិបឹងមាលា ឃុំ បឹងមាលា ស្រុកស្វាយលើ ខេត្តសៀម​​​រាប កាលពីថ្ងៃទី០៣ខែវិច្ឆិកាឆ្នាំ២០១៤ តាមដីការ ចាប់ខ្លូនលេខ ២១៥ ចុះថ្ងៃទី៨ ខែ សីហា ឆ្នាំ ២០១៦ ចេញដោយចៅក្រមស៊ើបសួរ ឈុន ចាន់សីហា រួចនាំយកមកសួរនាំនៅ​ការិយា​ល័យ​ជំនាញ ដើម្បីរៀបចំសំណុំរឿង បញ្ជូនទៅតុលាការខេត្ត ចាត់ការបន្តទៅតាម​ផ្លូវច្បាប់។
ហេតុការចាប់ខ្លួនជនសង្ស័យធ្វើឡើងនៅរសៀលថ្ងៃទី១១ខែកក្កដាឆ្នាំ ២០១៧ ស្ថិតនៅ​ផ្ទះ​ខាង​ប្រពន្ធរបស់ខ្លួនភូមិ បឹងមាលា  ឃុំ បឹងមាលា ស្រុក ស្វាយលើ ខេត្ត សៀមរាប។
លោក​វរសេនី​យ៍​ឯក ដួង សុខា បានប្រាប់ថា ជនសង្ស័យឈ្មោះ ហ៊ៅ ហឿរ ភេទ ប្រុស អាយុ ៣៧ ឆ្នាំ មានស្រុកកំណើត នៅភូមិ សំរោងកញ្ចោច ឃុំ ឬស្សីលក ស្រុក ជីក្រែង ខេត្តសៀមរាប,បច្ចុប្បន្នរស់នៅភូមិ បឹងមាលា ឃុំ បឹងមាលា ស្រុក ស្វាយលើ ខេត្ត សៀមរាប។
ជនសង្ស័យម្នាក់នេះ បាន វ៉ៃ គេ រួច រត់គេចខ្លួន អស់រយៈ​ពេលជាង​២ឆ្នាំ ពីបទ ហឹង្សា ដោយចេតនា ដែលប្រព្រឹត្តិទៅនៅភូមិ បឹងមាលា  ឃុំ បឹងមាលា ស្រុក ស្វាយលើ ខេត្ត សៀម​រាប , កាលពីថ្ងៃទី ០៣ ខែ វិច្ឆិកា ឆ្នាំ ២០១៤។
តាមដីការ ចាប់ខ្លូនលេខ ២១៥ ចុះថ្ងៃទី ០៨ ខែ សីហា ឆ្នាំ ២០១៦ ចេញដោយចៅក្រមស៊ើបសួរ ឈុន ចាន់សីហា។ទើបត្រឡប់ចូលស្រុកវិញ ខាងប្រពន្ធវិញ ខណៈ​ពេលនេះអស់លក្ខ ជាប់អន្ទាក់​សមត្ថកិច្ចនគរ​បាល​ស្រុក ស្វាយលើ ខេត្តសៀមរាប ៕ ប៊ុនរិទ្ធី


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print