កងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ ពន្លាតដែនសមត្ថកិច្ច សហការអនុវត្តដីកាបញ្ជាអោយចាប់ខ្លួន

ចែករំលែក៖

ក្រងប៉ោយយប៉ែត ៖ ទទួលបានគោលការណ៍ណែនាំពីលោកឧត្តមសេនីយ៍ត្រី វ៉ា សារិទ្ធ មេបញ្ជាការ ព្រម ទាំងការចង្អុលបង្ហាញ និងបញ្ជាផ្ទាល់ពីសំណាក់លោកវរសេនីយ៍ឯក អ៊ាង ភារ: មេបញ្ជាការរង និងជានាយសេនាធិការ កងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ នៅវេលាម៉ោង២និង២០នាទី ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៧ ម្សិលមិញ កម្លាំងមន្ទីរយុត្តិធម៌កងរាជ អាវុធហត្ថខេត្តត្បូងឃ្មុំ ដឹកនាំដោយលោកវរសេនីយ៍ ត្រី ងួន ចាន់ អនុប្រធានមន្ទីរយុត្តិធម៌ ទទួលបន្ទុកការងារព្រហ្មទណ្ឌ ដោយមានការសហការពីសំណាក់កម្លាំងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានចុះអនុវត្តដីកាបញ្ជាអោយចាប់ខ្លួនបុរសម្នាក់ នៅចំណុច ភោជនីយដ្ឋានរស្មីភ្នំពេញ(៨៨៨) ស្ថិតក្នុងភូមិប៉ាលិលេយ្យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ជាលទ្ធផល កម្លាំងយើងបានធ្វើការឃាត់ខ្លួនជនត្រូវចោទចំនួន១នាក់ ឈ្មោះ ម៉ុត ម៉ៅ អាយុ ៣៥ឆ្នាំ រស់នៅភូមិបាលិលេយ្យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត តាមដីកាបង្គាប់អោយចាប់ខ្លួនលេខ៧៣ ចុះថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៧ របស់សាលាដំបូងខេត្តត្បូងឃ្មុំ ពីបទបើកបរធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្នបណ្តាលអោយស្លាប់ដល់អ្នកដទៃ ប្រព្រឹត្តនៅភូមិទន្លេបិទ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៧។ បទល្មើសនេះជាបទល្មើសដែលត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ។

បច្ចុប្បន្នជនត្រូវចោទត្រូវបានមន្ត្រីជំនាញកងរាជ អាវុធហត្ថរៀបចំបែបបទតាមនិតិវិធី៕ វណ្ណះ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print