អាជ្ញាធរក្រុងព្រះសីហនុអំពាវនាវដល់ប្រជាពលរដ្ឋឲ្យបញ្ឈប់ការលក់ដូរកាំជ្រួច និងគោមដុតលេងនៅតាមឆ្នេរសមុទ្រ

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ នៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៧នេះ កម្លាំងការិយាល័យទេសចរណ៍បានធ្វើការដុតចោល​កាំជ្រួចដែលចាប់បានកាលពីយប់  ។
អាជ្ញាធរក្រុងព្រះសីហនុក៏បានអំពាវនាវជូនដល់ប្រជាពលរដ្ឋទាំងអស់ ឲ្យបញ្ឈប់ការលក់ដូរកាំជ្រួច និងគោម និងបាន​ដាក់បទបញ្ជាយ៉ាងតឹងរឹងដល់សមត្ថកិច្ចធ្វើការរឹតបន្តឹង ឲ្យបញ្ឈប់ការលក់ដូរកាំជ្រួច និងការដុតលេងនៅតាមឆ្នេរ សមុទ្រ។
ការអំពាវនាវរបស់អាជ្ញាធរធ្វើឡើងបន្ទាប់ពីកើតមានករណីអគ្គិភ័យឆេះប៉ុស្តិ៍បញ្ជរឆ្មាំសមុទ្រ នៅចំណុចឆ្នេរអូរឈើ ទាល ក្រុងព្រះសីហនុ កាលពីម៉ោង៨យប់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៧ បណ្តាលឲ្យខូចខាតប្រហែល៥០ភាគរយ    (ឆេះដំបូល) ។
ហើយត្រូវបានសមត្ថកិច្ចបញ្ជាក់ថា មូលហេតុឆេះបណ្តាលមកពីភ្លើងគោមដែលភ្ញៀវដុតបង្ហោះលេង ហោះមកធ្លាក់   ចំដំបូលប៉ុស្តិ៍បញ្ជរឆ្មាំសមុទ្រភ្លើងឆាបឆេះតែម្តង ប៉ុន្តែមិនបង្កឲ្យមនុស្សរងគ្រោះថ្នាក់នោះទេ ៕  ឆ្លាម សមុទ្រ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print