មេគយស្រុកមេមត់ ចាន់ សុផាត ឃុបឃិតគ្នាឲ្យឈ្មួញឈើប្រណីត ឈ្មោះ ហាប់ ដឹកឈើចេញទៅលក់នៅប្រទេសវៀតណាម តាមច្រកដូនរត្ន័ទាំងរថយន្តយីឌុបៗ ដោយមិនខ្វល់ពីបទបញ្ជារបស់ប្រមុខរាជរាដ្ឋាភិបាល

ចែករំលែក៖

ខេត្តត្បូងឃ្មុំ ៖ តាមប្រភពព័ត៌មានច្បាស់ការបានឲ្យដឹងថា សព្វថ្ងៃនេះឈ្មួញរកសុីឈើប្រណីតឈ្មោះ ហាប់ កំពុងតែកាក់កបនិងការប្រមូលទិញឈើប្រណិតខុសច្បាប់គ្រប់ប្រភេទ ដែលដឹកជញ្ជូនមកពីខេត្តផ្សេងៗ មានដូចជាឈើ សុក្រំ បេង នាងនួន ធ្នង់ (ឃ្លុំ)និងឈើប្រណិតក្រញូង ហើយបានលើកដាក់លើរថយន្ត យីឌុប ឬរថយន្តកែច្នៃដឹកចេញពីឃ្លាំងរបស់គេនៅទល់មុខវិទ្យាល័យ ដារនិងឃ្លាំងមួយកន្លែងទៀតនៅខាងក្រោយផ្ទះវិឡារបស់បងប្រុសរបស់គេនៅជិតផ្សារដារ រួចដឹកបន្តយកទៅលក់នៅប្រទេសវៀតណាម តាមច្រកតំបន់ដូនរត្ន័ យ៉ាងរលូនដោយគ្មានសម្មត្ថកិច្ចជំនាញពាក់ពន្ធ័ណាចេញមុខទប់ស្កាត់បង្រ្កាបនោះឡើយ ទាំងនេះត្រូវបានគេដាក់ការសង្ស័យថា សម្មត្ថកិច្ចតាមផ្លូវច្រកព្រំដែនទាំងអស់នោះប្រហែលជា ទទួលបានលុយខ្មៅ ពីឈ្មួញឈើរូបនេះតាមបែបពុករលួយហើយ ទើបពួកគេបិតភ្នែកមិនបង្រ្កាប? ពិសេសគឺលោក មេគយស្រុកមេមត់ ចាន់ សុផាត តែម្តង។

ជាក់ស្តែងកាលពីពេលថ្មីៗនេះឈ្មួញឈើប្រណិតខុសច្បាប់ ឈ្មោះ ហាប់ បានដឹកជញ្ជូនឈើដោយរថយន្តយីឌុបនិងរថយន្តកែឆ្នៃ ចេញទៅលក់នៅប្រទេសវៀតណាមតាមច្រកព្រំដែនតំបន់ ដូនរត្ន័នៅពេលយប់ ហើយបានជួបឧប្បវដិហេតុក្រឡាប់ទាំងរថយន្តធ្លាក់ទាំងឈើ សង្កត់លើផ្ទះប្រជាពលរដ្ឋ តែបែជាពុំឃើញមានសម្មត្ថកិច្ចពាក់ពន្ធ័ណាទៅត្រួតពិនិត្យទប់ស្កាត់បង្រ្កាបនោះឡើយ កុំថាឡើយដល់ទៅបង្រ្កាបរថយន្តបើកបរលើដងផ្លូវ។ សកម្មភាពនេះអាចជាការត្រូវដងត្រូវផ្លែរបើកភ្លើងខៀវពីសម្មត្ថកិច្ចពាក់ពន្ធនៅទីនោះជាមួយនិងឈ្មួញឈើប្រណិត ឈ្មោះ ហាប់ តាមបៀបពុករលួយ ពិសេសបំផុតគឺលោកមេគយស្រុកមេមត់ ឈ្មោះ ចាន់ សុផាត ដែលមានតួនាទីជាប្រធានច្រកព្រំដែននៅទីនោះផងដែរ។

ទាក់ទងនិងករណីនេះភ្ងាក់ងារយើងមិនអាចសុំការបកស្រាយពីលោក ចាន់ សុផាត បានទេដោយពុំមានលេខទូរសព្ទ័។ ចំណែក លោក គឹម ឈុនលី ជានាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តត្បូងឃ្មុំបានប្រាប់ឲ្យដឹងថា សកម្មភាពរបស់ឈ្មួញឈើប្រណិតឈ្មោះ ហាប់ នេះ លោកពុំបានដឹងទេចាំលោកស្រាវជ្រាវមើលសិន ចាំមានវិធានការ។ល។វណ្ណៈ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print