ការងារច្រើនណាស់មិនគិតរកធ្វើបែជាទៅជួញដូរគ្រឿងញៀនមានអីត្រូវប៉ូលីសឃាត់ខ្លួនទាំងនាក់ប្តីប្រពន្ធ

ចែករំលែក៖

ភ្នំពេញ ៖ ប្តីប្រពន្ធពីនាក់ដែលមិនព្រមរកការងារដោយស្របច្បាប់ធ្វើបែជាប្រកបរបរជួញដូរគ្រឿងញៀនឥឡូវត្រូវកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌសែនសុខធ្វើការឃាត់ខ្លួននិងដកហូតម្សៅក្រាមថ្លាស២២កញ្ចប់តូចនិង១កញ្ចប់ធំ។ កាលពីម៉ោង៩និង៥នាទីព្រឹកថ្ងៃទី១៣ខែកក្តដាឆ្នាំ២០១៧នៅចំណុចផ្ទះជួលភូមិបន្លាស្អិតសង្កាត់ឃ្មួញខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានអោយដឹងថាជនសង្ស័យទាំងពីនាក់ប្តីប្រពន្ធនេះទី១ឈ្មោះ មាច សុធារីតា ភេទប្រុសអាយុ២៩ឆ្នាំមុខរបរមិនពិតប្រាកដស្នាក់នៅផ្ទះកើតហេតុខាងលើនិងមានស្រុកកំណើតភូមិអង្គសេរី ឃុំរការធំ ស្រុកច្បាមន្ត ខេត្តកំពង់ស្ពឺ(ប្តី)ទី២ឈ្មោះ ផុន ម៉ាឌី ភេទស្រីអាយុ២៥ឆ្នាំធ្វើរោងចក្រស្នាក់នៅជាមួយប្តី មានស្រុកកំណើតភូមិក្បាលកោះ ឃុំកោះអណ្តែត ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។

ប៉ូលិសនិយាយថាមុននិងឃាត់ខ្លួនជនសង្ស័យប្តីប្រពន្ធពីនាក់ខាងលើនេះគឺកម្លាំងជំុនាញផ្នែកព្រហ្មទណ្ឌខណ្ឌបានធ្វើការស្រាវជ្រាវកំណត់មុខសញ្ញាច្បាស់លោះទើបសុំគោលការថ្នាក់លើចុះធ្វើការឆែកឆេរនិងឃាត់ខ្លួនតែម្តង។
ប្រភពពីដមត្ថកិច្ចដដែលបានបន្តទៀតថា សម្ភារៈដកហូតរួមមាន ១/ម្សៅក្រាមថ្លាសចំនួន២២កញ្ចប់តូចនិង១កញ្ចប់ធំ។ ស្មើរនិង២៣កញ្ចប់។ ២/ជញ្ជើងសម្រាប់ថ្លឹងថ្នាំញៀចំនួនមួយ។ ៣/ ដាវមួយដើម។និងឧប្បករណ៍ជក់មួយចំនួន។

បច្ចុប្បន្នជនសង្ស័យទាំងពីនាក់កំពង់ឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីកសាងសំណុំរឿងបញ្ជួនទៅសាលាដំបូងចាត់ការបន្តតាមនិតិវិធី៕ តុង សីហា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print