តុលាការ​ចោទ​ប្រកាន់​ ស្ត្រី​ដែល​ចោទប្រកាន់​សម្តេច​តេជោ​និង​ក្រុម​គ្រួសារ​ ថា​ ជា​អ្នក​សម្លាប់​លោក​បណ្ឌិត​កែម​ ពី​បទ​ញុះញង់​

ចែករំលែក៖

ភ្នំពេញ​៖ក្រោយ​ការ​សាកសួរ​ នៅ​ព្រឹក​ថ្ងៃ​ទី​១៣​ ខែ​កក្កដា​ ឆ្នាំ​២០១៧​ នេះ​ លោក​ សៀង​ សុខ​ ព្រះ​រាជ​អាជ្ញា​រង​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ សម្រេច​ចោទប្រកាន់​ស្ត្រី​ដែល​និយាយចំហរតាមបណ្តាញសង្គម Facebook ចោទសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងក្រុមគ្រួសារថាជាអ្នកសម្លាប់ លោក កែម ឡី​ ​ពី​បទ​”ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជា​អាទិ៍​”តាម​មាត្រា​៤៩៤និង​មាត្រា​៤៩៥នៃ​ក្រម​ព្រហ្មទណ្ឌ​ ។

ប្រភព​ព័ត៌មាន​ច្បាស់ការណ៍​ បញ្ជាក់​ថា​ បច្ចុប្បន្ន​ជនត្រូវចោទ​និង​សំណុំរឿង​ ត្រូវ​បាន​បញ្ជូន​ទៅ​ចៅក្រម​ស៊ើបសួរ​ ចាត់​ការ​បន្ត​តាម​នីតិវិធី​ ។​ នៅ​ដំណាក់កាល​នេះ​ ចៅក្រម​ស៊ើបសួរ​ នឹង​សម្រេច​ឃុំ​ខ្លួន​ឬ​មិន​ឃុំ​ខ្លួន​ ជនត្រូវចោទ​ ។

ស្រ្តីដែលស្គាល់អត្តសញ្ញាណនៅលើ Facebook ឈ្មោះ ហេង លក្ខិណា (Heng Leakhena) បាននិយាយចោទសម្តេចតេជោ ហ៊ុន សែន និងក្រុមគ្រួសារថាជាអ្នកសម្លាប់លោក កែម ឡី នៅក្នុងពិធីបុណ្យគម្រប់ខួបមួយឆ្នាំរបស់លោក កែម ឡី កាលពីថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៧កន្លងទៅនេះ។

ជា​ការ​កត់សម្គាល់​ មាន​មនុស្ស​ច្រើន​នាក់​ហើយ​ ដែល​អ្នក​ខ្លះ​កំពុង​ជាប់​ពន្ធនាគារ​និង​អ្នក​ខ្លះ​រត់​ចោល​ស្រុក​ ព្រោះ​តែ​ចោទ​ប្រកាន់​ថា​ គណបក្ស​ប្រជាជន​កម្ពុជា​ ឬ​ សម្តេច​តេជោ​ ជា​អ្នក​សម្លាប់​លោក​បណ្ឌិត​កែម​ ឡី​ ។​ ក្នុង​នោះ​មាន​លោក​ សម​ រង្ស៊ី​ លោក​ គឹម​ សុខ​ និង​ អ្នក​ស្រី​ ថាក់​ ឡានី​ ជា​ដើម​ ៕​

...

ដោយ៖ ចេស្តា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print