នៅមិននៅថ្លើមធំដ៏ព្រហើនហ៊ាន បាញ់ក្នុងក្រុងផ្អើលពលរដ្ឋនិងសមត្ថកិច្ច ចុងក្រោយអ្នកក្លាហានដើរចូលសារភាពដោយខ្លួនឯង

ចែករំលែក៖

ភ្នំពេញ ៖ បើហ៊ានប្រព្រឹត្តត្រូវហ៊ានទទួលខុសត្រូវ យ៉ាងណាអ្នក​ក្លាហាន​បាញ់​ជិត​១០គ្រាប់​នៅ​ខណ្ឌ​ដូនពេញ​ ឥឡូវចូល​សារភាព​នៅ​បញ្ជា​ការដ្ឋាន​កងរាជ​អាវុធ​ហត្ថ​រាជធានី​ភ្នំពេញ​ នៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៧ ។

ការចូលសារភាព គឺបន្ទាប់ពីលោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបញ្ជាឲ្យឈ្មោះ ទូច បូភាព ឲ្យចូលបំភ្លឺ ករណីកាន់កាប់អាវុធដោយគ្មានការអនុញ្ញាតិ «ផ្ទុះអាវុធជាច្រើនគ្រាប់ដោយអនាធិបតេយ្យ តាមផ្លូវសាធារណៈ» ឲ្យបានមុនថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៧ នៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ។

គួររំឭកថា កាលពីយប់ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៧ ស្នូរសំឡេងគ្រាប់កាំភ្លើងជិត១០គ្រាប់ បានផ្ទុះឡើងនៅចំណុចផ្លូវលេខ២៤២ កែងផ្លូវលេខ៥៥ ទល់មុខក្លឹបកម្សាន្ដ៥៥ ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ខ្មាន់​កាំភ្លើងដែលបាញ់បង្អើលក្រុងទាំងយប់ ត្រូវបានគេស្គាល់និងឃើញបើក រថយន្ដម៉ាកល Lexus RX330 ពណ៌ឈាមជ្រូក ពាក់ស្លាកលេខ ក្រុងព្រះសីហនុ 2A-5981 ក្រោយបាញ់រួចបានបើកគេចខ្លួនបាត់ ៕ ជាយក្រុង

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print