ខេត្តព្រះសីហនុ ៖ នៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៧នេះ កម្លាំងការិយាល័យទេសចរណ៍បានធ្វើការដុតចោលកាំជ្រួចដែលចាប់បានកាលពីយប់ ។
អាជ្ញាធរក្រុងព្រះសីហនុក៏បានអំពាវនាវជូនដល់ប្រជាពលរដ្ឋទាំ ងអស់ ឲ្យបញ្ឈប់ការលក់ដូរកាំជ្រួច និងគោម និងបានដាក់បទបញ្ជាយ៉ាងតឹងរឹ ងដល់សមត្ថកិច្ចធ្វើការរឹតបន្តឹ ង ឲ្យបញ្ឈប់ការលក់ដូរកាំជ្រួច និងការដុតលេងនៅតាមឆ្នេរ សមុទ្រ។
ការអំពាវនាវរបស់អាជ្ញាធរធ្វើឡើងបន្ទាប់ពីកើតមានករណីអគ្គិភ័យឆេះប៉ុស្តិ៍បញ្ជរឆ្មាំសមុទ្រ នៅចំ ណុចឆ្នេរអូរឈើ ទាល ក្រុងព្រះសីហនុ កាលពីម៉ោង៨យប់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៧ បណ្តាលឲ្យខូចខាតប្រហែល៥០ភាគរយ ( ឆេះដំបូល) ។
ហើយត្រូវបានសមត្ថកិច្ចបញ្ជាក់ថា មូលហេតុឆេះបណ្តាលមកពីភ្លើងគោមដែ លភ្ញៀវដុតបង្ហោះលេង ហោះមកធ្លាក់ ចំដំបូលប៉ុស្តិ៍បញ្ជរឆ្មាំសមុទ្រភ្លើងឆាបឆេះតែម្តង ប៉ុន្តែមិនបង្កឲ្យមនុស្សរងគ្រោះថ្នា ក់នោះទេ ៕ ឆ្លាម សមុទ្រ