បុរសម្នាក់ស្រវឹងជោកជាំបើកបរម៉ូតូរេចង្កូតជ្រុលទៅបុកបង្គោលភ្លើងបំភ្លឺលើផ្លូវនៅខាងស្ដាំដៃបណ្ដាលឲ្យដួលរងរបួសធ្ងន់

ចែករំលែក៖

ខេត្តប៉ៃលិន៖ បុរសម្នាក់បានរងរបួសធ្ងន់សន្លប់ ដោយសារបើកបរម៉ូតូក្នុងសភាពស្រវឹងស្រាជោកជាំរេចង្កូតពេញផ្លូវទៅបុកបង្គោលភ្លើងបំភ្លឺនៅ ចិញ្ចើមផ្លូវលេខ៥៧ខាងស្ដាំដៃ នៅក្រុងប៉ៃលិន ។

12086810_1650214591929752_1078283173_n

ហេតុការណ៍គ្រោះថ្នាក់ដោយបុរសម្មាក់បើកបរម៉ូតូបុកបង្គោលនេះបានកើត ឡើងវេលាម៉ោង២១និង៤៥នាទីយប់ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៥ស្តិតនៅភូមិអូរពឹត សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។

បុរសរងគ្រោះឈ្មោះ ប្រុស រៃ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរធ្វើចម្ការ រស់នៅភូមិអូរច្រាកណ្ដាល សង្កាត់ទួលល្វា ក្រុងប៉ៃលិន បើកបរម៉ូតូម៉ាកសងហុងដា ស៊េរី២០១៥ ពាក់ស្លាកលេខប៉ៃលិន 1B-1269 បានបើកបរក្នុងទិសដៅពីលិចទៅកើតរេចង្កូតបុក បង្គោលភ្លើងបំភ្លឺនៅស្ដាំដៃរងរបួសធ្ងន់សន្លប់ត្រូវបានសមត្ថកិច្ចចរាចរណ៍នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិនទូរសព្ធ័ឲ្យរថយន្ត សង្គ្រោះមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ដើម្បីព្យាបាល ។

តាមសាក្សីនៅក្បែរកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេ បានឃើញបុរសម្នាក់បានបើកបរម៉ូតូ១គ្រឿងក្នុងសភាពស្រវឹងជោកជាំ បើកពីលិចមកកើតរេចង្កូតពេញផ្លូវទៅបុកបង្គោលភ្លើងបភ្លី ដួលរងរបួសធ្ងន់សន្លប់នៅនិងកន្លែងតែម្ដង។

ក្រោយមកស្រាប់តែមានសមត្ថកិច្ចរចរាចរណ៍នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិនដើម្បី យកម៉ូតូជនបង្កនោះទៅរក្សាទុកនៅការិយាល័យចរាចរណ៍ខេត្តប៉ៃលិន រងចាំការដោះស្រាយនៅពេលក្រោយទៅតាមច្បាប់ ៕

12080998_1650214565263088_2055949752_n

...

ដោយ៖ ស សារ៉េត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print