តុលាការ​កាត់ទោស​អ្នក​ស្រី​ ទេព​ វន្នី​ និង​ស្ត្រី​៥នាក់​ទៀត​ ករណី​ជេរ​ប្រមាថ​ជា​សាធារណៈ​និង​គំរាម​ថា​នឹង​សម្លាប់​

ចែករំលែក៖

ភ្នំពេញ​៖​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ នៅ​ព្រឹក​ថ្ងៃ​ទី​១៤​ ខែ​កក្កដា​ ឆ្នាំ​២០១៧​ នេះ បើក​សវនាការ​រឿង​ក្ដី​អ្នក​ស្រី​ ទេព​ វន្នី​ និង​ស្ត្រី​៥នាក់​ទៀត​ ពាក់ព័ន្ធ​បទល្មើស​ជេរ​ប្រមាថ​ជា​សាធារណៈ​និង​គំរាម​ថា​នឹង​សម្លាប់​ ។

ប្រភព​ព័ត៌មាន​ច្បាស់ការណ៍​ បញ្ជាក់​ថា​ សវនាការនេះ​ដឹកនាំ​ដោយ​លោក​ ប៊ុន​ ធី​ ជា​ចៅក្រម​ជំនុំជម្រះ​ និង​លោក​ តុប​ ឈុន​ឡុង​ ជា​តំណាង​អយ្យការ​ ។

ស្ត្រី​ជាប់​ចោទ​ទាំង​៦នាក់​ ឈ្មោះ​ ទេព​ វន្នី​ អាយុ​ ៣៥ឆ្នាំ​ ឈ្មោះ​ ហេង​ មុំ​ អាយុ​ ៤៦ឆ្នាំ​ ឈ្មោះ​ ង៉ែត​ ឃុន​ អាយុ​៧៦ឆ្នាំ​​ ឈ្មោះ​ ឆេង​ លាភ​ អាយុ​៤៩ឆ្នាំ​ ឈ្មោះ​ គង់​ ចាន់​ថា​ អាយុ​៤៨ឆ្នាំ​ និង​ ឈ្មោះ​ តុល​ ស្រីពៅ​ អាយុ​៣៨ឆ្នាំ​ ជាប់​ចោទ​បទ​ “​ ជេរ​ប្រមាថ​ជា​សាធារណៈ​និង​គំរាម​ថា​នឹង​សម្លាប់​”ប្រព្រឹត្ត​នៅ​ចំណុច​ផ្ទះ​លេខ​១៣៤​ ផ្លូវ​លេខ​៨០​ ភូមិ​២៤​ ក្រុម​៣០៣​ សង្កាត់​ស្រះចក​ ខណ្ឌ​ដូនពេញ​ កាលពី​ថ្ងៃ​ទី​២០​ ខែ​មីនា​ ឆ្នាំ​២០១២​ តាម​មាត្រា​៣០៧និង​មាត្រា​២៣៣នៃ​ក្រម​ព្រហ្មទណ្ឌ​ ។​ បច្ចុប្បន្ន​មាន​តែ​អ្នក​ស្រី​ ទេព​ វន្នី​ ម្នាក់​ប៉ុណ្ណោះ​កំពុង​ជាប់​ពន្ធនាគារ​ជាមួយ​គ្នា​នេះ​ ក្រុម​ស្ត្រី​បឹងកក់​ប្រមាណ​ជិត​៣០នាក់​ កំពុង​ប្រមូល​ផ្ដុំ​មុខ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ផង​ដែរ​ ៕​ ចេស្តា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print