គេអាចមើលឃើញដោយភ្នែកទទេបាន ករណីឈ្មួញឃុបឃិតជាមួយស្ថាប័នមា នសមត្ថកិច្ចនាំខ្សាច់ចេញពីខេត្ត ក្រចេះទៅកាន់ប្រទេសវៀតណាមក្នុ ងមួយថ្ងៃៗ មានរថយន្តមិនតិចជាង៣០គ្រឿងទៅ ៤០គ្រឿង ។
ប្រភពខ្សឹបថា លោកប្រធានមន្ទីរ៉ែ និងថាមពលខេត្តក្រចេះ សុខ គិរីរ័ត្ន ជាអ្នកដែលមានផលប្រយោជន៍ក្នុងកា រឃុបឃិតឲ្យឈ្មួញដឹកខ្សាច់ទៅប្ រទេសវៀតណាម ។
ប្រភពបានខ្សឹបថា ខ្សាច់ត្រូវបានដឹកចេញពីទីរួមខេ ត្តក្រចេះសម្តៅមកស្រុកស្នួល ឆ្លងកាត់ច្រកព្រំដែនត្រពាំងស្រែ -វ៉ាលឺ ដែលការដឹកជញ្ជូននេះធ្វើសកម្មភា ពទាំងយប់ទាំងថ្ងៃ ។ ការដឹកខ្សាច់ទៅប្រទេសវៀតណាមរបស់ ពួកឈ្មួញ ត្រូវគេអះអាងថា បានបង់ប្រាក់ឲ្យសមត្ថកិច្ចនៅច្ រកព្រំដែននោះផងដែរ ។
ប្រភពរាយការណ៍ថា មានការឃុបឃិតគ្នារវាងឈ្មួញ នឹងលោកប្រធានមន្ទីររ៉ែ និងថាមពលខេត្តក្រចេះ ក្នុងការដឹកខ្សាច់ទៅប្រទេសវៀតណា មនេះ ។ រថយន្តធំៗ បើកបន្តកន្ទុយគ្នា ពោលគឺឲ្យតែខ្សាច់បូមបានពីទន្លេ ត្រូវដឹកជញ្ជូនទៅប្រទេសវៀតណាមភ្ លាម ។ គេមិនដឹងថា តើខ្សាច់ទាំងនោះត្រូវបានបង់ពន្ ធជូនរដ្ឋដែរឬយ៉ាងណានោះឡើយ ។ ប្រភពពីមន្ត្រីសាលាខេត្តក្រចេះ អះអាងថា វាជារឿងផលប្រយោជន៍របស់បុគ្គល ដែលជាប្រធានមន្ទីររ៉ែ និងថាមពលនោះតែប៉ុណ្ណោះ ៕