លួចម៉ូតូបានហើយរត់មិនរួច ត្រូវម្ចាស់និងប្រជាពលរដ្ឋស្ទាក់ចាប់បានស្វាគមន៍

ចែករំលែក៖

ខេត្តកំពង់ស្ពឺ ៖ ជនសង្ស័យជាចោរលួចម៉ូតួម្នាក់ត្រូវបានម្ចាស់ និងប្រជាពលរដ្ឋស្ទាក់ចាប់បាន បន្ទាប់ពីធ្វើសកម្មភាពលួចម៉ូតូបានហើយជិះរត់គេចខ្លួនមិនរួច ហើយក៏បានស្វាគមន៍រហូតដល់ដាច់ខ្យក់ស្លាប់នៅនឹងកន្លែង ។
នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៧ ។
ម៉ូតូនិងសពជនសង្ស័យត្រូវបានរក្សាទុកនៅកើតហេតុ ។ រង់ចាំសមត្ថកិច្ចខេត្តតាកែវ ដែលជាម្ចាស់ករណីមកទទួល យកទៅបន្តនីតិវិធី។
ម្ចាស់ម៉ូតូឈ្មោះងួន  ប៊ុនថុន  ភេទប្រុស អាយុ៤៧ឆ្នាំ ម៉ូតូរបស់គាត់សេ១២៥ ស៊េរីឆ្នាំ២០១៣ ពណ៌ខ្មៅ  ពាក់ស្លាក លេខតាកែវ1I44 55 រស់នៅភូមិឈូកសរខាងត្បូង   ឃុំសឹងស្រុកសំរោង  ខេត្តតាកែវ ។
លោកវរសេនីយ៍ត្រីទុយថេនអធិការរងនគរបាលស្រុកគងពិសីបានប្រាប់ថាករណីលួួចនេះបានកើតឡើងនៅភូមិឈូកសរខាងត្បូង   ឃុំសឹងស្រុកសំរោង  ខេត្តតាកែវកាលពីល្ងាចថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៧ តែម្ចាស់បានដេញតាមពីក្រោយដល់ចំណុចប្រឡាយទឹកខាងលិចភូមិព្រឹងទឹកចំងាយ300ម៉ែត្រ ស្ថិតនៅភូមិព្រឹងទឹកឃុំរកាកោះ ស្រុកគងពិសីខេត្តកំពង់ស្ពឺទើបចាប់បាន។
ម្ចាស់ម៉ូតូបានប្រាប់ថាមុនពេលកើតហេតុគាត់បានទុកម៉ូតូនៅក្រោមផ្ទះដោយមានចាក់សោរយ៉ាងត្រឹមត្រូវហើយក៏
ដើរទៅក្នុងភូមិស្រាប់តែគាត់បានលឺសំឡេងបញ្ឆេះម៉ូតូពេលនោះគាត់ក្រឡេកមកមើលស្រាប់តែឃើញជនសង្ស័យកំពុងជិះម៉ូតូរបស់គាត់រត់យកទៅភ្លាមនោះដែរគាត់ក៏ស្រែកចោរៗហើយក៏ផ្អើលឆោឡោដឹងដល់បងប្អូនអ្នកភូមិបាននាំគ្នាជិះម៉ូតូដេញតាមពីក្រោយយ៉ាងប្រកិតដោយបានស្រែកហៅអោយឈប់តែជននេះមិនបានឈប់នោះទេដោយបានបើកម៉ូតូរត់គេចពីខាងដីខេត្តតាកែវ(ភូមិឃុំកើតហេតុ)សំដៅមកផ្លូវជាតិលេខ៣ឆ្លងចូលដីស្រុកគងពិសីខេត្តកំពង់នៅចំណុចប្រឡាយទឹកខាងលិចភូមិព្រឹងទឹកចំងាយ300ម៉ែត្រជននេះបានផ្តួលម៉ូតូចោលប្រុងរត់គេចតែត្រូវប្រជាពលរដ្ឋក្នុងភូមិចេញមកជួយស្ទាក់ចាប់បានក៏ស្វាគមន៍ម្នាក់មួយដៃមួយជើងរហូតដល់ស្លាប់តែម្តង។
រហូតមកដល់ព្រឹកថ្ងៃទី១៤នេះសពជនសង្ស័យមិនត្រូវបានស្គាល់អត្តសញ្ញាណនោះឡើយហើយម៉ូតូក៏មិនទាន់   ប្រគល់អោយម្ចាស់វិញដែររង់ចាំសមត្ថកិច្ចខាងស្រុកសំរោងខេត្តតាកែវមកបំពេញឯកសារប្រគល់ទទួលជាមុនសិនទើបខាងកំពង់ស្ពឺហ៑ានប្រគល់អោយទៅម្ចាស់វិញ៕ សេនាស័ក្តិ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print