ខេត្តកំពង់ស្ពឺ ៖ ជនសង្ស័យជាចោរលួចម៉ូ តួម្នាក់ត្រូវបានម្ចាស់ និងប្រជាពលរដ្ឋស្ទាក់ចាប់បាន បន្ទាប់ ពីធ្វើសកម្មភាពលួចម៉ូតូបានហើយជិះរត់គេចខ្លួ នមិនរួច ហើយក៏បានស្វាគមន៍រហូ តដល់ដាច់ខ្យក់ស្លាប់នៅនឹងកន្លែ ង ។
នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៧ ។
ម៉ូតូនិងសពជនសង្ស័យត្រូវបានរក្សាទុកនៅកើតហេតុ ។ រង់ចាំសមត្ថកិច្ចខេត្តតាកែវ ដែលជាម្ចាស់ករណីមកទទួ ល យកទៅបន្តនីតិវិធី។
ម្ចាស់ម៉ូតូឈ្មោះងួន ប៊ុនថុន ភេទប្រុស អាយុ៤៧ឆ្នាំ ម៉ូតូរបស់គាត់សេ១២៥ ស៊េរីឆ្នាំ២០១៣ ពណ៌ខ្មៅ ពាក់ស្លាក លេខតាកែវ1I44 55 រស់នៅភូមិឈូកសរខាងត្បូង ឃុំសឹងស្រុកសំរោង ខេត្តតាកែវ ។
លោកវរសេនីយ៍ត្រីទុយថេនអធិការរងន គរបាលស្រុកគងពិសីបានប្រាប់ថាករណី លួួចនេះបានកើតឡើងនៅភូមិឈូកសរខា ងត្បូង ឃុំសឹងស្រុកសំរោង ខេត្តតាកែវកាលពីល្ងាចថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៧ តែម្ចាស់បានដេញតាមពីក្រោយដល់ចំណុចប្រឡាយទឹកខាងលិចភូមិព្រឹ ងទឹកចំងាយ300ម៉ែត្រ ស្ថិតនៅភូមិព្រឹងទឹកឃុំរកាកោះ ស្រុកគងពិសីខេត្តកំពង់ស្ពឺទើបចា ប់បាន។
ម្ចាស់ម៉ូតូបានប្រាប់ថាមុនពេលកើ តហេតុគាត់បានទុកម៉ូតូនៅក្រោមផ្ ទះដោយមានចាក់សោរយ៉ាងត្រឹមត្រូ វហើយក៏
ដើរទៅក្នុងភូមិស្រាប់តែគាត់បា នលឺសំឡេងបញ្ឆេះម៉ូតូពេលនោះគាត់ ក្រឡេកមកមើលស្រាប់តែឃើញជនសង្ស័ យកំពុងជិះម៉ូតូរបស់គាត់រត់យកទៅ ភ្លាមនោះដែរគាត់ក៏ស្រែកចោរៗហើ យក៏ផ្អើលឆោឡោដឹងដល់បងប្អូនអ្ នកភូមិបាននាំគ្នាជិះម៉ូតូដេញតា មពីក្រោយយ៉ាងប្រកិតដោយបានស្រែ កហៅអោយឈប់តែជននេះមិនបានឈប់នោះទេ ដោយបានបើកម៉ូតូរត់គេចពីខាងដីខេ ត្តតាកែវ(ភូមិឃុំកើតហេតុ)សំដៅ មកផ្លូវជាតិលេខ៣ឆ្លងចូលដីស្រុ កគងពិសីខេត្តកំពង់នៅចំណុចប្រឡា យទឹកខាងលិចភូមិព្រឹងទឹកចំងា យ300ម៉ែត្រជននេះបានផ្តួលម៉ូតូចោ លប្រុងរត់គេចតែត្រូវប្រជាពលរដ្ ឋក្នុងភូមិចេញមកជួយស្ទាក់ចាប់បា នក៏ស្វាគមន៍ម្នាក់មួយដៃមួយជើ ងរហូតដល់ស្លាប់តែម្តង។
រហូតមកដល់ព្រឹកថ្ងៃទី១៤នេះសពជនស ង្ស័យមិនត្រូវបានស្គាល់អត្តសញ្ ញាណនោះឡើយហើយម៉ូតូក៏មិនទាន់ ប្រគល់អោយម្ចាស់វិញដែររង់ចាំសមត្ ថកិច្ចខាងស្រុកសំរោងខេត្តតាកែ វមកបំពេញឯកសារប្រគល់ទទួលជាមុនសិ នទើបខាងកំពង់ស្ពឺហ៑ានប្រគល់អោ យទៅម្ចាស់វិញ៕ សេនាស័ក្តិ