ភ្នំពេញ÷ ក្មេងស្ទាវៗមួយក្រុមបានបង្ករទំនាស់ពាក្យសំដីដាក់គ្នា រហូតឈានដល់
ប្រើអំពើហឹង្សា វាយតប់កាប់ចាក់គ្នាបណ្តាលអោយមានរងរបួសស្នាមម្នាក់ តែជន
បង្ករត្រូវបានប៉ូលិសឃាត់ខ្លួន២នាក់ភ្លាមៗ នៅកន្លែងកើតហេតុ ត្រង់ចំណុចផ្ទះ
ជួលមួយកន្លែងក្នុងភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ កាលពីវេលា
ម៉ោង៧កន្លះ ព្រលប់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៧។
ក្រុមជនបង្ករក្នងអំពើហឹង្សានេះ ១/ឈ្មោះ អ៊ុល វុទ្ឋី ហៅធី ភេទប្រុសអាយុ១៩ឆ្នាំ
២/ឈ្មោះ រី គឹមស៊ាង ហៅ ហេង ភេទប្រុស អាយុ២០ឆ្នាំ។ ជនាទាំង២នាក់គ្មាន
មុខរបរ ស្នាក់នៅផ្ទះជួលចំណុចកើតហេតុ។
លោក ដួង វណ្ណះ នាយប៉ុស្ត៍ស្តីទី នគរបាលរដ្ឋបាលសង្កាត់ភ្នំពេញថ្មី បានអោយ
ដឹងថា÷ ក្រោយពេលសាកសួរគូភាគីទាំង២រួមនិងសាក្សីនៅទីនោះផងបានអោយ
ដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះឈ្មោះ ម៉ែន វុទ្ឋី ភេទប្រុស អាយុ២៣ឆ្នាំ
មុខរបរកម្មកររោងចក្រ ស្នាក់នៅផ្ទះជួល បានទៅអង្គុយលេងបន្ទប់របស់ ឈ្មោះ
អ៊ុល វុទ្ឋីនិងឈ្មោះហៀង ដែលមានបន្ទប់ជួលនៅក្បែរគ្នា។បន្តិចក្រោយមកក៏មាន
ទំនាស់ពាក្យសំដីគ្នា តិចតួច តែភាគីឈ្មោះអ៊ុល វុទ្ឋី និងឈ្មោះហៀង កាន់ដាវ និង
និងដំបង និងឈ្មោះ រី គឹមស៊ាង ៣នាក់ទៀតមិនស្គាល់ឈ្មោះ បាននាំគ្នាស្ទុះមក
វាយនិងកាប់ទៅលើ ឈ្មោះ ម៉ែន វុទ្ឋី បណ្តាលអោយរងរបួសដេកដួលនៅកន្លែង
កើតហេតុ។
ប្រភពដដែលបន្តថា ភ្លាមៗនោះដែរម្ចាស់ផ្ទះជួលបានទូរស័ព្ទមកប្តឹងប៉ូលិសមូល
ដ្ឋាន អោយមកជួយអន្តរាគម ឃាត់ខ្លួនបាន២នាក់ ឈ្មោះ អ៊ុល វុទ្ឋី និងឈ្មោះ រី
គឹមស៊្រាង រីឯឈ្មោះហៀង ក្ខពួកគេ៣នាក់ទៀតរត់គេចខ្លួនបាត់។
ជនរងគ្រោះត្រូវបានក្រុមគ្រួសារបញ្ជូនទៅមន្ទីរពេទ្យកាល់ម៉ែត្រ ដេរស្នាមរបួស
ដងខ្លួន ចំនួន៤ថ្នេរ ហើយប៉ូលិសកំពុងនាំខ្លួនជនបង្ករមកឃុំខ្លួនរៀបចំបញ្ជូនទៅ
តុលាការ ចោទពីបទបង្កររបួសស្នាមដោយចេតនា៕ តុង សីហា