ប្រធានាធិបតីអាមេរិកលោកដូណាលត្រាំ បានបំពេញទស្សនកិច្ចទីក្រុងប៉ារីសតាមការអញ្ជើញរបស់ប្រធានាធិបតីបារាំង លោក Emmanuel Macron ។ លោកត្រាំបានទៅដល់ទីក្រុងប៉ារីស កាលពីថ្ងៃទី ១៣ខែកក្កដា។ តាមគម្រោងមេដឹកនាំទាំងពីរ នឹងពិភាក្សាលើបញ្ហាជាច្រើន ដែល ប្រទេសទាំងពីរចាប់អារម្មណ៍។ បើទោះបី មិនមានសម្លេងរួមគ្នាក្នុងការប្រឆាំង បម្រែបម្រួលអាកាសធាតុ តែ ចំណុចទាំងនោះ មិនធ្វើឲ្យប៉ះពាល់ដល់ កិច្ចសហប្រតិបត្តិការ ប្រទេសទាំងពីរនោះឡើយ។
នៅក្នុងសន្និសីទកាសែតលោកត្រាំ បាន លើកឡើងពីប្រទេស ចំនួន៣ដែលគំរាមកំហែង អាមេរិក និងសម្ព័ន្ធមិត្ត ក្នុងនោះមាន កូរ៉េខាងជើង អីរ៉ង និងស៊ីរី ព្រមទាំងរដ្ឋាភិបាលប្រទេសមួយ ចំនួនទៀតដែល គាំទ្រ ដល់ប្រទេសទាំងនោះ។លោកត្រាំបញ្ចាក់ទៀតថា នេហមិនមែនជាលើកទីមួយឡើយដែលអាមេរិក ចាត់ទុកប្រទេសទាំងនោះជាការគំរាមកំហែង ។ ផ្ទុយទៅវិញ ប្រទេសទាំងនោះក៏បានចោទប្រកាន់ អាមេរិក ជាប្រទេសដែលចេះតែចងគំនុំ ទៅលើប្រទេសខ្លួន។
នៅក្នុងសន្និសីទកាសែតរួម របស់មេដឹកនាំអាមេរិកនិង បារំាង លោកត្រាំ បានលើកឡើងថា «ប្រទេសទាំងពីរមានពេលខ្លះ ប្រឈមនិងវិវាទ ប៉ុន្តែវិវាទទាំងនោះ មិនធ្វើឲ្យរាំងស្ទះ ដល់ទំនាក់ទំនង អាមេរិក-បារាំងឡើយ» ។ លោកត្រាំក៏មិនបានបញ្ចាក់ថា តើអាមេរិក និងវិលត្រឡប់ ចូលរួមកិច្ចព្រមព្រៀងស្តីពីបម្រែបម្រួលអាកាសធាតុដែរឬទេ។ ចំពោះបារាំងវីញ បើអាមេរិក វិលត្រឡប់ចូលវិញជារឿងប្រសើរប៉ុន្តែបើមិនចូលក៏ អូខែ។
ប្រធានាធិបតីបារាំង បានទទួលស្គល់ពីភាពខុសគ្នា លើទស្សននយោបាយ មួយចំនួន ជាកស្តែង គឺបម្រែបម្រួលអាកាសធាតុ ប៉ុន្តែអាមេរិក និង បារាំងមានទស្សនដូចគ្នា ក្នុងនោះមានសន្តិសុខនៅតំបន់មជ្ឈឹមបូព៌ា ពិសេសគឺដោះស្រាយវបត្តិប្រទេសស៊ីរី។
នៅក្នុងជំនួប រវាងប្រធានាធិបតីបារាំង និង ប្រធានាធិបតីអាមេរិក ក្រុមអ្នកសារព័ត៌មាន ក៏ដូចជាអ្នកវិភាព បានចាប់អារម្មណ៍ ទាំង កាយវិការក៏ដូចជា សម្តីនិយាយ ដើម្បីវាយតម្លៃពី ទំនាក់ទំនងកក់ក្តៅរបស់ប្រទេសទាំងពីរ។
នៅក្នុងជំនួបលើកនេះ គេសង្គេតឃើញមេដឹកនាំទាំងពីមានភាពស្និតស្នាល់ជាង ជំនួបកាលពីខែឧសភា «ចាប់ដៃមាត់ខាំធ្មេញ»។ តែនៅពេលនេះមេដឹកនាំទាំងពីរ បានបង្ហាញពីភាពជិតស្និតយ៉ាងខ្លាំង តាមរយ ការទៈស្មា ខ្នង តិចៗ ចំពោះមុខ កាម៉ារ៉ាអ្នកកាសែតជាច្រើន។
ប៉ុន្តែ អ្វីដែល អ្នកកាសែតចាប់អារម្មណ៍បំផុតនោះគឺ ការសរសើរ របស់លោកត្រាំចំពោះភរិយា ប្រធានាធិបតីបារាំង ដែលមានវ័យចាស់ជាង ដល់ទៅ២៤ឆ្នាំ ដោយលោកត្រាំបញ្ចាក់ថា « លោកស្រីដឹងទេ លោកស្រីមានរូបរាងដ៏អស្ចារ្យ» ។ មិនត្រឹមតែប៉ុណ្ណោះ លោកត្រាំក៏បានងាក់ទៅកាន់ប្រធានាធិបតីបារាំងលោកម៉ាក្រុង ដោយនិយាយថា «ភរិយារបស់លោកពិតជាមានរូបរាំងអស្ចារ្យ»។
សារព័ត៌មាន ABC របស់អូស្ត្រាលី បានផ្សាយថា សម្តីសរសើរខាងលើរបស់ លោកត្រាំ ត្រូវបានប្រព័ន្ធផ្សព្វផ្សាយនានា និងបណ្តាញសង្គម ចេញចាយយ៉ាងឆាប់រហ័ស ដោយខ្លះបានវាយតម្លៃថាជាការ ឌឺដង ចំអក ដល់ប្រមុខដឹកនាំបារាំង និងភរិយា ។នៅពេលនេះដែរសេតវិមានមិនទាន់បកស្រាយ ពីបញ្ហាខាងលើនៅឡើយ។
ចំណែក ទស្សននយោយបាយ សម្រាប់ប្រទេសស៊ីរី ទីក្រុងប៉ារីស មិនរក្សា ជំហ ថាលោក អាសាដត្រូវតែចាកចេញពីដំណែង។ គោលជំហរ របស់បារាំងនិងអាមេរិកបានផ្លាសប្តូរ ក្រោយពេលដែល ជួបពិភាក្សាជាមួយ ប្រធានាធិបតីរុស្ស៊ីលោកពូទីន បន្ទាបពីកិច្ចប្រជុំ G -20។ គោលដៅរបស់បារាំង នាពេលនេះគឺកម្ចាត់ក្រុមភេរវកម្ម ឲ្យអស់ ៕