ភ្នំពេញ ៖ ការជន់លិចដោយសារជំនន់ទឹកភ្លៀងនៅតំបន់ផ្សារដើមគរ និងតំបន់ ផ្សេងៗទៀត នៅក្នុងរាជធានីភ្នំពេញ ត្រូវបានសមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញលើកឡើង ដើម្បីឲ្យអាជ្ញាធររាជធានីដោះស្រាយ ។
ការស្នើបែបនេះធ្វើឡើងក្នុងកិច្ចប្រជុំសាមញ្ញលើកទី៣៨ របស់ក្រុមប្រឹក្សារាជ ធានីភ្នំពេញ អាណត្តិទី២ នាព្រឹកថ្ងៃទី១៣ ខែកក្កដា ដែលអញ្ជើញជាអធិបតីភាពបើកកិច្ចប្រជុំពីសំណាក់ លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និង លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ។
ក្នុងកិច្ចប្រជុំនោះផងដែរក៏មានរបៀប វារះជាច្រើនត្រូវបានពិនិត្យនិងអនុម័តក្នុង កិច្ចប្រជុំនេះរួមមាន ៖ ពិនិត្យ និងអនុម័តសេចក្ដីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៣៧កាលពីថ្ងៃទី១៤មិថុនាកន្លងទៅ។ ពិនិត្យនិងអនុមត័សេចក្តីព្រាងរបាយការណ៏ប្រចាំត្រីមាសទី១ ឆ្នាំ២០១៧ស្ដីពីការអនុវត្តការងាររដ្ឋបាលរាជធានីភ្នំពេញ។
ពិនិត្យ និងអនុមត័សេចក្តីព្រាងស្ដីពីការបែងចែកតួនាទី ភារកិច្ច និងរបៀបរបបធ្វើការងារជូនគណៈអភិបាលរាជធានីភ្នំពេញ។
ពិនិត្យនិងអនុមត័សេចក្តីព្រាងសេចក្តីសំរេចស្ដីពីការកែសម្រួលសមាសភាព គណៈកម្មការរៀបចំគម្រោងរាជធានី
ភ្នំពេញ។ ពិនិត្យ និងអនុម័តសេចក្តីព្រាង សេចក្តីសំរេចស្ដីពីការកែសំរួលសមាសភាពគណៈកម្មការលទ្ធកម្មរបស់រដ្ឋបាលរាជធានីភ្នំពេញ និងការពិនិត្យ និងអនុមត័ លើសំណើសុំប្រគល់ភារកិច្ចសម្រួល ភារកិច្ច និងតែងតាំងមុខតំណែងមន្ត្រីរាជការក្នុងរចនាសម្ពន្ធ័រដ្ឋបាលរាជធានីភ្នំពេញ ។
ពាក់ពន្ធ័ទៅនឹងការលើកជាសំណួរ របស់សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញលើការជន់លិចដោយសារជំនន់ទឹកភ្លៀងនៅតំបន់ផ្សារដើមគរ លោកឃួង ស្រេង បានលើកឡើងថា មិនត្រឹមតែនៅតំបន់ផ្សារដើមគរមួយទេ នៅមានតំបន់មួយចំនួនទៀតដែលរដ្ឋបាលរាជធានីភ្នំពេញបានយកចិត្តទុកដាក់ដោះស្រាយ ក្រោយពីលោកបានឡើងកាន់តួនាទីជាអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ហើយសាលារាជធានីក៏បានកំណត់ក្នុងផែនការរួចហើយ ទាំង ការកាយប្រឡាយដាក់បំពង់លូ នឹងការ ស្ថាបនាស្ថានីយបូមទឹកបន្ថែម ដើម្បីដោះស្រាយបញ្ហាជំនន់ទឹកភ្លៀង ដែលបានលិចនៅតំបន់ខ្លះក្នុងភូមិសាស្ត្ររាជធានី ភ្នំពេញ ៕ ហេង សូរិយា