អ្នកទេសចរណ៍ជនជាតិ ញ៉ូវហ្សឺឡែន បានស្លាប់ពេលឈរមើលយន្តហោះចាប់ផ្តើមហោះហើរ នៅក្នុងអាកាសយានដ្ឋានលើកោះ St Maarten ជាប់ឈ្នេរសមុទ្រ Caribbean ប្រទេសហុល្លង។
ប៉ូលិសនៅលើកោះ St Maarten បានឲ្យដឹងថា ស្ត្រីអ្នកទេសចរណ៍មានអាយុ ៥៧ឆ្នាំ បានឡើងតោងរបងមើលយន្តហោះ ចាប់ផ្តើមហោះហើរ កាលពីថ្ងៃទី១២ ខែកក្កដា ។ នៅពេលដែល យន្តហោះបញ្ឆេះម៉ាស៊ីនកម្លាំងខ្យល់ខ្លាំង ធ្វើឲ្យស្ត្រីខាងលើ មិនអាចតោងរបងជាង់ ក៏ខ្ទាតមកក្រោយដួលប៉ះខឿនថ្ម ស្លាប់តែម្តង។
ការមើលយន្តហោះ ចាប់ផ្តើមហោះហើរ នៅអាកាសយានដ្ឋាន អន្តរជាតិ Juliana គឺបានទាក់ទាញភ្ញៀវទេសចរណ៍ជាច្រើននៅទីនោះ។ ទាំងពេលហោះហើរនិងចុះ គឺយន្តហោះ ហោះផុតពីក្បាលមនុស្ស តែប៉ុន្មានម៉ែត្រប៉ុណ្ណោះ។
មន្ត្រីក្នុងតំបន់ និងអ្នកគ្រប់គ្រងអាកាសយានដ្ឋាណបានស្នើរដល់អ្នកទេសចរណ៍ កំទៅឈរពីក្រោយ ក្បែរពេក ខ្លាចមានគ្រោះថ្នាក់ ប៉ុន្តែ អ្នកទេសចរណ៍ខ្លះមិនស្តាប់ ។ មួយវិញទៀតជនរង្គ្រោះជាស្ត្រីវ័យចំណាស មានកម្លាមង ខ្សោយមិនអាចទប់ទល់និងកម្លាំងខ្យល់យន្តហោះបានឡើយ។
អ្នកដែលប្រថុយក្រោះថ្នាក់ ចូលចិត្តមើលយន្តហោះ ចាប់ផ្តើមហោះហើរ នៅអាកាសយានដ្ឋានខាងលើ កើតឡើងតាំងពីឆ្នាំ ១៩៤៣មកម៉្លោះ។ កាលពីថ្ងៃទី១២ខែកក្កដាឆ្នាំ ២០១២ ក៏មានស្ត្រីម្នាក់រងរបួស ដោយសារខ្យល់ កង្ហាត់យន្តហោះ ធាក់ខ្លាំង ។ នៅក្នុងឆ្នាំ២០១៤ ក៏មានអាកាសយាននឹក២នាក់ស្លាប់ ក្រោយយន្តហោះ ធ្លាក់ចុះទឹកសមុទ្រ ៕