ភ្នំពេញ៖ បុរសម្នាក់រងរបួសដេ៣០ថ្នេនិងម្នាក់ទៀតរងរបួសស្រាលខណះកំពុងឈនៅចញ្ចើមផ្លូវហើយមានបុរសស្រវឹងស្រាជិះម៉ូតូបុកទាំងកំរោលនិងជេគេហើយបំរុងលើកម៉ូតូរត់ត្រូវបានប្រជាពលរដ្ឋនិងកម្លាំងនគរបាលឃាត់ខ្លួន។ហេតុការណ៍នេះបង្កអោយមានការភ្ញាក់ផ្អើលកាលវេលាម៉ោង ១០នឹង៤៥នាទីយប់ថ្ងៃទី១៣ខែកក្ដដាឆ្នាំ២០១៧ស្ថិតនៅតាមបណ្តោយផ្លូវវេងស្រេង ចំណុចផ្ទះ ចែវ៉ាន់ លក់ភេសជ្ជះគ្រប់មុខក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
ជនបង្កឈ្មោះ សឿង សុផល ភេទប្រុស៣០ឆ្នាំមុខរបរជាងដែកធ្វើនៅម្តុំចំការដូង ស្នាក់នៅភូមិកើតហេតុខាងលើ មានស្រុកកំណើតនៅខេត្តព្រៃវែង ។
តាមប្រភពព័ត៌មានពីជនរងគ្រោះ បាននិយាយថា នៅមុនពេលកើតហេតុជនរងគ្រោះ២នាក់នឹងក្មួយប្រុសម្នាក់ បានឈរនៅលើឃឿនមុខផ្ទះ ចែវ៉ាន់ខាងលើ គោលបំណងបំរុងដើរឆ្លងផ្លូវទៅផ្ទះរបស់គាត់។បន្ទាប់មកស្រាប់តែឃើញជិះម៉ូតូម៉ាកឌ្រីមសងសេរ៊ី២០០៨ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ- 1AE,4985 បើកបរដោយបុរសម្នាក់ទាំងស្ថានភាពស្រវឹងធ្វើដំណើរតាមបណ្តោយផ្លូវវេងស្រេងក្នុងទិសដៅពីកើតទៅលិច យ៉ាងលឿន លុះមកដល់ចំណុចកើតហេតុស្រាប់តែជនបង្កខាងលើ បើកមកបុកពួកគាត់ទាំងកំរោល បណ្តាលអោយគាត់ដួលបោកនឹងឃឿនបែកក្បាលរបួសធ្ងន់នឹងក្មួយរបស់គាត់រងរបួសស្រាល។ ភ្លាមៗរូបគាត់ដោយសាតែរបួសធ្ងន់ត្រូវបានបងប្អូននាំយកទៅមន្ទីពេទ្យឯកជនវិសាលសុខ ដែលនៅជិតកន្លែងកើតហេតុ ។
តាមប្រភពពីក្មួយរបស់គាត់ ដោយមិនប្រាប់ឈ្មោះ បានអោយដឹងថា បន្ទាប់ពីពូរបស់គាត់ទៅពេទ្យបាត់ ចំណែកជនបង្កខាងលើ ដោយមានអាការះស្រវឹងជោគ ហើយបំរុងលើកម៉ូតូរត់ត្រូវរូបគាត់នឹងប្រជាពលរដ្ឋឃាត់រងចាំការដោះស្រាយ ស្រាប់តែជនបង្កខាងលើ បានជេគាត់នឹងប្រជាពលរដ្ឋនៅកន្លែកើតហេតុ ដោយបំរុងរត់ចោលម៉ូតូ ត្រូវបានប្រជាពលរដ្ឋនិងកម្លាំងនគរបាល ឃាត់អោយនៅស្ងៀម តែមិនព្រមនៅស្ងៀម បណ្តាលអោយប្រជាពលរដ្ឋនិងកម្លាំងនគរបាលចាប់ចងតែម្តង។
តាមភពដដែលបានបន្តទៀតថា ខណៈដែលកម្លាំងនគរបាលចាប់ជនបង្កខាងលើបានព្យាយាមបំរើបំរាស់ក៏ត្រូវប្រជាពលរដ្ឋប្រមាណប្រាំនឹងប្រាំមួយនាក់ចងផ្តួលនឹងដី ហើយស្រែកថា អយុទ្ធតិធម៌ណាស់ ខ្លាំជាងប៉ាវចិនទៀត។ប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានជេប្រមាឌលើជនបង្កយ៉ាងខ្លាំងដោយផឹកសុីមិនចេះប្រមាណខ្លួននឹងបង្កអោយមានគ្រោះថ្នាក់ដល់នាក់ដ៏ទៃជាពិសេសពិបាកដល់ក្រុមគ្រួសារទៀតផង។
ក្រោយពេលកើតហេតុរយះពេលប្រមាណប្រហែល១ម៉ោង ទើបដឹងដល់ប្រពន្ធនឹងបងប្អូនរបស់ខ្លួនមកដល់ ហើយបានចរចារជាមួយជនរងគ្រោះ បន្ទាប់មកភាគីខាងរងគ្រោះទាមទាសំណងចំនួន២៥០ដុល្លារដើម្បីបញ្ចប់នៅកន្លែងកើតហេតុហើយជនបង្កខាងលើសំពះសុំទោសកម្លាំងនគរបាលនឹងប្រជាពលរដ្ឋជិះទៅផ្ទះបាត់៕ សុខាសែនជ័យ
...