តុលាការផ្តន្ទាទោសជនជាតិឡាវម្នាក់ជួញដូរគ្រឿងញៀនជាង៣គីឡូក្រាម​ដាក់ពន្ធនាគារអស់មួយ​ជីវិត​

ចែករំលែក៖

ភ្នំពេញ៖ជនជាតិ​ឡាវ​ម្នាក់​ ត្រូវ​បាន​តុលាការ​ផ្តន្ទា​ទោស​ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត​ ពាក់ព័ន្ធ​បទល្មើស​ជួញដូរ​គ្រឿងញៀន​ជាង​៣គីឡូក្រាម​ ។

លោក​ តុប​ ឈុន​ហេង​ ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំជម្រះ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ នៅ​ព្រឹក​ថ្ងៃ​ទី​១៤​ ខែ​កក្កដា​ ឆ្នាំ​២០១៧​ ផ្តន្ទា​ទោស​ជនជាប់ចោទ​ឈ្មោះ​ ភុំ ម៉ាឡាតខាំពុនអាយុ៣៩ឆ្នាំ​ ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត​ និង​ ពិន័យ​ជា​ប្រាក់​ចំនួន​៨០លាន​រៀល​ ។

នា​ពេល​សវនាការ​កន្លង​ទៅ​ ជនជាប់ចោទ​បដិសេធ​ថា​ ពុំ​បាន​ជួញដូរ​គ្រឿងញៀន​ដូច​ការ​ចោទប្រកាន់​នោះទេ​ ពោលគឺ​គ្រាន់​តែ​ចូល​មក​កម្ពុជា​ជា​អ្នក​ទេសចរណ៍​ប៉ុណ្ណោះ​ ។

​គួរ​រំលឹក​ថាហេតុការណ៍ចុះបង្រ្កាបគ្រឿងញៀនជាក់ស្តែងនេះ​ធ្វើឡើងកាលពី​ល្ងាច​ថ្ងៃទី២៩ខែមិថុនាឆ្នាំ២០១៦​ ខណៈ​រថយន្ត​ឈ្នួល​មួយ​គ្រឿងនោះបើកពីស្ទឹងត្រែងមកភ្នំពេញមកដល់ចំណុចខាងមន្ទីរពេទ្យព្រះកេតុមាលាហៅពេទ្យធំផ្លូវលេខ៤៧ក្នុងសង្កាត់ស្រះចកខណ្ឌដូនពេញ​ ៕​ ចេស្តា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print