ខេត្តត្បូងឃ្មុំ ៖ នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៧ សមត្ថកិច្ចនគរបាលស្រុកពញាក្រែកបានចាប់ខ្លួនឈ្មោះ ឯម វណ្ណា ហៅ ប២៧ នៅភូមិទួលអង្រ្គង ឃំុក្រែក ។
ការចាប់ខ្លួននេះគឺយោងតាមដីកាបញ្ជាអោយចូលខ្លួនលេខ១០ ចុះ១៣ ខែកក្កដា ឆ្នាំ២០១៧ របស់លោកហាក់ សៀកលីម ព្រះរាជអាជ្ញានៃអយ្យការអមសាលា ដំបូងខេត្តត្បូងឃ្មុំ ពាក់ព័ន្ធករណីហិង្សាមានស្ថានទម្ងន់ ដែលបានប្រព្រឹត្តកាលពីថ្ងៃ៧ ខែកក្កដា ឆ្នាំ២០១៧ នៅភូមិទួលអង្រ្គង ឃំុក្រែក ស្រុកពញាក្រែក ។
បច្ចុប្បន្នជនសង្ស័យខាងលើកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកពញាក្រែក ដើម្បីកសាងសំណំុរឿងបញ្ជូនទៅតុលាការតាមនីតិវិធី ៕ វណ្ណះ
...