ចង្រែលើសពីចង្រៃទៅទៀត!! ខឹងសុំលុយម្តាយមិនបាន ដុតផ្ទះបំផ្លាញចោល

ចែករំលែក៖

ខេត្តត្បូងឃ្មុំ ៖ ផ្ទះទំហំ៧,៥០ម៉ែត្រគុណ១២ម៉ែត្រ ធ្វើអំពីឈើប្រក់ក្បឿង ជញ្ជាំងក្តារ រួមជាមួយសម្ភារជាច្រើន​បានរងការឆេះអស់ទាំងស្រុង ដោយសារស្នាដៃកូនចង្រៃដុតបំផ្លាញ ព្រោះតែខឹងសុំលុយម្តាយមិនបាន ។

ហេតុការណ៍ដ៏គួរឲ្យហួសចិត្តខាងលើនេះ បានកើតឡើងនៅវេលាម៉ោង៨និង៥០នាទីព្រឹក ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិទួលទ្រាជើង ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ​។

សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ជនបង្កឈ្មោះ ឯក ចាន់ដេត ភេទប្រុស អាយុ២៨ឆ្នាំ បានធ្វើសកម្មភាព ដុតបំផ្លិចបំផ្លាញលំនៅឋានឪពុកម្តាយរបស់ខ្លួន​នៅទីកលតហេតុខាងលើ ។

ឪពុកឈ្មោះនួន សាវុធ អាយុ៥៧ឆ្នាំ ជាតិខ្មែរ ម្ដាយឈ្មោះគង់ ស៊ីវន អាយុ៥១ឆ្នាំ ជាតិខ្មែរ មានសមាជិក គ្រួសារចំនួន៥នាក់ ស្រី២នាក់ រស់នៅភូមិទួលទ្រាជើង ឃុំជប់ ស្រុកត្បូងឃ្មុំ ។ ផ្ទះមានទំហំ៧,៥០ម៉ែត្រ គុណ១២ម៉ែត្រ ធ្វើអំពីឈើប្រក់ក្បឿង ជញ្ជាំងក្តារ បានរងការឆេះខូចខាតអស់ទាំងស្រុង ។

សមត្ថកិច្ចឲ្យដឹងបន្តថា មូលហេតុខឹងសុំប្រាក់ម្ដាយមិនបាន ក៏ដុតផ្ទះបំផ្លាញចោលយ៉ាងដូច្នេះ ។ សម្ភារខូចខាត និងបាត់បង់មាន លុយដុល្លារចំនួន៤៨០០ដុល្លារ ប្រាក់រៀលចំនួន២លាន និងឯកសារ សម្ភារមួយចំនួនទៀត ។

បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួនបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំ ដើម្បីកសាងសំនុំរឿងបញ្ជូន ទៅអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំចាត់ការបន្តតាមនីតិវិធី ៕ វណ្ណះ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print