ខេត្តមណ្ឌលគិរី៖ ក្រសួងកសិកម្មបារម្ភពីទិន្នផលស្រូវឆ្នាំនេះថយចុះខណៈដែលមេឃមិនអំណោយផលទឹកភ្លៀងទាន់ពេលវេលាសម្រាប់ប្រជាកសិករបង្កបង្កើនផល។នេះបើតាមប្រសាសន៍ ឯកឧត្តមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទបានថ្លែងក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់អាគារមន្ទីរកសិកម្មខេត្តមណ្ឌលគិរីកាលពីព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៥នេះ ។
ឯកឧត្តម រដ្ឋមន្ត្រីបានបញ្ជាក់ថាឆ្នាំនេះភាពរាំងស្ងួតបានអូសបន្លាយរហូតដល់ខែ៨ទើបបានចាប់ផ្តើមមានធ្លាក់ភ្លៀងទើបធ្វើឲ្យប្រជាកសិករភាគច្រើនធ្វើស្រូវព្រោះមិនសូវបានធ្វើ ស្រូវស្ទូងនោះទេព្រោះគ្មានទឹកសម្រាប់សាប។ប៉ុន្តែទោះជាយ៉ាងណាមានចំនួន១៣ខេត្តហើយដែលបានដកស្ទូងរួចរាល់ក្នុងនោះមាន៖ ខេត្តបន្ទាយមានជ័យ. កំពត. កោះកុង.មណ្ឌលគិរី. ព្រះវិហា.រតនះគិរី.សៀមរាប.ព្រះសីហនុ.ស្តឺងត្រែង.ឧត្តមានជ័យ.ប៉ៃលិន.តាកែវ.ត្បូងឃ្មុំ ។
ឯកឧត្តម រដ្ឋមន្រ្តីបានបន្តថាឆ្នាំនេះទូទាំងប្រទេសការបង្កបង្កើនផលស្រូវបានចំនួន២លាន៤សែន៩ម៊ឺន៤ពាន់ហិតាស្មើរនិង៩៧ភាគរយតាមផែនការបង្កបង្កើនផលស្រូវឆ្នាំ២០១៥មាន២លាន៥សែន៩ម៊ឺន៧ពាន់ហិតា។ក្នុងនោះស្ទើរមួយរយភាគរយទៅហើយដែលប្រជាកសិករបានប្រើប្រាស់គ្រឿយយន្តនៅមិនដល់១០ភាគរយប៉ុណ្ណោះទេដែលប្រើប្រាស់គោ ក្របី ។
អ្វីដែលក្រសួងកសិកម្មបារម្ភពីទិន្នផលស្រូវឆ្នាំនេះថយចុះនោះព្រោះមេឃមិនអំណោយផលផ្តល់ទឹកភ្លៀងទាន់ពេលវេលាសម្រាប់ប្រជាកសិករធ្វើកសិកម្មដំណាំស្រូវនោះទើបពួកគាត់ភាគច្រើនបានធ្វើស្រូវព្រោះប្រហែល២លានហិតាទៅហើយមានតំបន់តិចតួចណាស់ដែលមានទឹកគ្រប់គ្រាន់សម្រាប់សាបនិងដកស្ទូងនោះ។ហើយប្រជាកសិករត្រូវបានចំណាយដើមទុនច្រើនតាំងពីចាប់ផ្តើមបង្កបង្កើនផលរហូតដល់ទទួលផល ត្រង់ចំណុចនេះហើយបានជាក្រសួងកសិកម្មបារម្ភថាពួកគាត់បាន ទិន្នផលទាបក្នុងឆ្នាំនេះព្រោះពួកគាត់ធ្វើស្រែលក្ខណះស្រូវព្រោះ ៕
ដោយ៖ ឦសាន