ខេត្ដកណ្ដាល៖ ពិធីផ្ដល់អំណោយបាន ធ្វើឡើងក្នុងឱកាសដែលលោក ជឹម សុខ ប្រធានក្រុមការងារចុះជួយឃុំព្រះពុទ្ធ អញ្ជើញជូបសំណេះសំណាលជាមួយមន្ដ្រី ក្រុមបក្សថ្នាក់ភូមិ-ឃុំ និងប្រជាការ ពារព្រមទាំងប្រជាពលរដ្ឋជួបការលំបាក ១៧០គ្រួសារ ។
ក្នុងពិធីផ្សព្វផ្សាយសេចក្ដីថ្លែងការណ៍ ប្រកបដោយការទទួលខុសត្រូវដែលមាន អត្ថន័យជាប្រវត្ដិសាស្ដ្ររបស់សម្ដេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីដើមខែកញ្ញា ឆ្នាំ២០១៥ ។ តាម រយៈសេចក្ដីថ្លែងការណ៍ធ្វើឱ្យប្រជាពល រដ្ឋ កងកម្លាំងប្រដាប់អាវុធនិងមន្ដ្រីរាជ ការគ្រប់លំដាប់ថ្នាក់ទូទាំងប្រទេសមើល ឃើញពីការខិតខំប្រឹងប្រែងប្រកបដោយ ភាពទន់ភ្លន់ ម៉ឺងម៉ាត់ ហ្មត់ចត់ ទទួល ខុសត្រូវខ្ពស់របស់សម្ដេចតេជោក្នុងការ ថែរក្សាការពារអធិបតេយ្យភាព បូរណ ភាពទឹកដី ពិសេសការបោះបង្គោលព្រំ ដែនជាមួយប្រទេសជិតខាងសំដៅកសាង បាននូវព្រំដែនមានសន្ដិភាព មិត្ដភាព កិច្ចសហប្រតិបត្ដិការ និងការអភិវឌ្ឍ។
លោក ជឹម សុខ ក៏បានបញ្ជាក់ចំពោះ សកម្មភាព និងទង្វើរបស់ជនអគតិមួយ ចំនួនដែលតែងតែប្រឌិត និងចោទ ប្រកាន់មួលបង្កាច់ទាំងងងឹតងងុលនា ពេលកន្លងមកគឺដើម្បីបម្រើនយោបាយ ប្រជាភិថុតិរបស់ក្រុមខ្លួន បំផ្លាញដល់ សុខសន្ដិភាព ស្ថិរភាព និងការរស់នៅ សុខសាន្ដរបស់ប្រជាពលរដ្ឋទាំងមូល។ លោកប្រធានក្រុមការងាគណបក្សប្រជា ជនកម្ពុជាក្នុងឃុំព្រះពុទ្ធ ស្រុកកណ្ដាល ស្ទឹងក៏បានថ្លែងកោតសរសើរចំពោះ លទ្ធផលការងារដែលមន្ដ្រីបក្សគ្រប់ ថ្នាក់ អាជ្ញាធរដែនដី កងកម្លាំងប្រដាប់ អាវុធ និងប្រជាពលរដ្ឋដែលបានចូល រួមអនុវត្ដតួនាទីរបស់ខ្លួនកន្លងមក និង បានផ្ដាំផ្ញើឱ្យរួបរួមគ្នាខិតខំកសាងអភិ វឌ្ឍន៍មូលដ្ឋានភូមិ-ឃុំជាជំហានៗឆ្ពោះ ទៅកាន់ភាពរឹងមាំ រីកចម្រើនលើគ្រប់ វិស័យដើម្បីឱ្យប្រជាពលរដ្ឋរស់នៅ សម្បូរសប្បាយ សុខដុមរមនា និង សុភមង្គល ។
ក្នុងឱកាសនោះដែរលោក ជឹម សុខ បាននាំយកអំណោយផ្ដល់ជូនប្រជាពល រដ្ឋដែលជួបការខ្វះខាតក្នុងជីវភាពរស់ នៅប្រចាំដល់ប្រជាពលរដ្ឋចំនួន១៧០ គ្រួសារ ក្នុងមួយគ្រួសារៗទទួលបាន អង្ករ២៣គីឡូក្រាម, មី១កេស, ថវិកា ១ម៉ឺនរៀល ផ្ដល់អាយកូមដល់ប្រជាការ ពារ១៣គ្រឿង ឧបត្ថម្ភសិស្សជាប់សញ្ញា បត្រមធ្យមសិក្សាទុតិយភូមិ៩នាក់ ម្នាក់ៗទទួលបានថវិកា១០ម៉ឺនរៀល ព្រម ទាំងទិញថ្មចាក់ផ្លូវចំនួន៥០រថយន្ដផង ដែរ ៕
ដោយ៖ សុខដុម