សមត្ថកិច្ចខណ្ឌ៧មករាឃាត់ខ្លួនជនសង្ស័យ២នាក់ពាក់ព័ន្ធករណីការប្រើប្រាស់និងចែកចាយថ្នាំញៀន

ចែករំលែក៖

ភ្នំពេញ៖ សមត្ថកិច្ចព្រហ្មទណ្ឌខណ្ឌ៧មករា សហជាមួយកម្លាំងប៉ុស្តិ៍អូឬស្សី៣ ឃាត់ខ្លួនជនសង្ស័យ២នាក់ ពាក់ព័ន្ធករណីចែកចាយ និងប្រើប្រាស់គ្រឿងញៀន ។

២នាក់

ហេតុការណ៍ចុះបង្ក្រាបនេះបានធ្វើឡើងកាលវេលាម៉ោង១១នឹង១០នាទីថ្ងៃត្រង់នា ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៥ ស្ថិតនៅតាមផ្លូវដឿងហែម ខាងក្រោយប៉ុស្តិ៍អូរឬស្សី៣ ក្នុងសង្កាត់អូឬស្សី៣ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។

ជនសង្ស័យទាំង២នាក់ខាងលើ ទី១ ឈ្មោះ ឈៀង ណេង ភេទប្រុស អាយុ១៩ឆ្នាំ  ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវ១៦៩ សង្កាត់វាលវង ខណ្ឌ៧មករា និងមុខរបរមិនពិតប្រាកដ។ ទី២ឈ្មោះ ស៊ុន ហ៊ាង ភេទប្រុស អាយុ១៩ឆ្នាំ ស្នាក់នៅផ្ទះលេខ៤០E1z  ផ្លូវ១៦៤ សង្កាត់អូរឬស្សី៣ ខណ្ឌ៧មករា និងមុខរបរមិនពិតប្រាកដ ។

សមត្ថកិច្ចបានប្រាប់អោយដឹងផងដែរថា នៅមុនពេលកម្លាំងសមត្ថកិច្ចចុះបង្រ្កាបនោះ  មានប្រជាពលរដ្ឋបានរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋាន ថានៅចំណុច ផ្លូវដឿងហែមខាងលើនោះគឺមានក្រុមក្មេងស្ទាវជាច្រើនតែងនាំគ្នាមកសេបគ្រឿងញៀននៅប្លុកនោះ ខណៈនោះកម្លាំងសមត្ថកិច្ចមូលដ្ឋានបានសហការជាមួយកម្លាំងសមត្ថកិច្ចខណ្ឌបានចុះបង្ក្រាប  និងធ្វើការឃាត់ខ្លួនជនសង្ស័យ២នាក់នៅនឹងកន្លែងកំពុងតែជក់ ជាក់ស្ដែងតែម្តង ។

សមត្ថកិច្ចបានបញ្ជាក់ផងដែរថា ក្នុងប្រតិបត្តិការនេះ ពេលកម្លាំងសមត្ថកិច្ចចុះដល់ចំណុចកើតហេតុ គឺពួកគេកំពុងតែប្រើប្រាស់និងជក់គ្រឿងញៀនសម្ងំក្នុងផ្ទះ ភ្លាមនោះកម្លាំងសមត្ថកិច្ច បានយកកន្ត្រៃទៅកាត់សោរចេញ ហើយចាប់ខ្លួនជនសង្ស័យបាន២នាក់ភ្លាមៗតែម្ដង ។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ត្រូវបានកម្លាំងសមត្ថកិច្ចនាំយកមកឃុំខ្លួនបណ្ដោះអាសន្ននៅអធិការដ្នាននគរបាលខណ្ឌ៧មករា ដើម្បីធ្វើការសាកសួរនិងកសាងសំណុំរឿងបញ្ជូនខ្លួនទៅសាលាដំបូងចាត់ការតាមនីតិវិធីច្បាប់​៕

Form Side image4 image3

...

ដោយ៖ សរ រស្មី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print