ភ្ញៀវទេសចរពីកម្ពុជានឹងទទួលទិដ្ឋាការឥតគិតថ្លៃពេលធ្វើដំណើរទៅទីក្រុងឌូបៃ

ចែករំលែក៖

ភ្នំពេញ៖ ភ្ញៀវទេសចរកម្ពុជាដែលធ្វើដំណើរទៅកាន់ទីក្រុងឌូបៃជាមួយក្រុមហ៊ុនអាកាសចរណ៍អេមីរ៉ាតនឹងមានសិទ្ធិទទួលបានទិដ្ឋាការ(Visa)ដោយឥតគិតថ្លៃក្នុងរយៈពេលកំណត់មួយដែលផ្តល់ដោយក្រុមហ៊ុនអេមីរ៉ាត។ការទទួលបានទិដ្ឋិការដោយឥតគិតថ្លៃនេះនឹងធ្វើឱ្យអ្នកដំណើរកាន់តែមានភាពងាយស្រួលក្នុងការស្វែងយល់ពីទីក្រុងដ៏អស្ចារ្យរបស់ប្រទេសអារ៉ាប់រួមនារដូវក្តៅខាងមុខនេះ។

ទីក្រុងឌូបៃគឺជាទិសដៅដ៏ពេញនិយមសម្រាប់ភ្ញៀវទេសចរអាស៊ីជាច្រើនដោយសារតែភាពទាក់ទាញសម្រាប់អ្នកដំណើរកម្សាន្តជាគ្រួសារមានសួនកម្សាន្តនិងសួនទឹកដ៏គួរឱ្យចាប់អារម្មណ៍រួមជាមួយហាងលក់ទំនិញនានាដ៏សម្បូរបែប។ការសម្រាកលំហែនៅទីក្រុងឌូបៃអាចជាការផ្លាស់ប្តូរមួយដ៏អស្ចារ្យបំផុតដោយគិតចាប់ពីការចំណាយពេលរសៀលដើរលើឆ្នេរJumeirah បន្តទៅវាលខ្សាច់Safari ហើយមើលឃើញទេសភាពដ៏ធំល្វឹងល្វើយដែលមិនអាចបំភ្លេចបានពីលើអាគារខ្ពស់បំផុតរបស់ពិភពលោកហៅថាBurj Khalifa ឬដំណើរកំសាន្តកម្សាន្តជុំវិញទីក្រុងឌូបៃបែបប្រពៃណី។មានអ្វីៗជាច្រើនទៀតដែលអ្នកទេសចរត្រូវទស្សនានិងធ្វើនៅក្នុងទីក្រុងចម្រុះជាតិសាសន៍នេះ។

ការស្រមើស្រមៃរបស់អ្នកលើការកម្សាន្តនៅទីក្រុងឌូបៃ⁣គឺគ្មានដែនកំណត់នោះទេ។ភ្ញៀវទេសចរកម្ពុជាទាំងអស់ដែលធ្វើការកក់សំបុត្រយន្តហោះក្នុងការហោះហើរទៅមកពីរាជធានីភ្នំពេញទៅទីក្រុងឌូបៃ⁣ (round trip) ចាប់ពីពេលនេះរហូតដល់ថ្ងៃទី១៤ខែសីហាហើយសម្រាប់ការធ្វើដំណើរពីថ្ងៃនេះ⁣រហូតដល់ចុងខែវិច្ឆិកាឆ្នាំ២០១៧នឹងអាចទទួលបានលក្ខខណ្ឌគ្រប់គ្រាន់សម្រាប់ទទួលបានទិដ្ឋាការឥតគិតថ្លៃដែលមានតម្លៃ៩០ដុល្លារអាមេរិក។តម្លៃសំបុត្រទៅកាន់ទីក្រុងឌូបៃគឺចាប់ផ្តើមពី៥៣៣ដុល្លារអាមេរិកសម្រាប់អ្នកដំណើរថ្នាក់សន្សំសំចៃ (Economy Class) និង១៨១៨ដុល្លារអាមេរិកអ្នកដំណើរថ្នាក់ពាណិជ្ជកម្ម (Business Class)។ជើងហោះហើរដោយផ្ទាល់មានរយ:ពេល៩ម៉ោងនិង៣០នាទីពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញដែលធ្វើការចុះចតរយ:ពេលខ្លីនៅទីក្រុងយ៉ាំងហ្គូនប្រទេសមីយ៉ាន់ម៉ានេះជាហេតុធ្វើអោយទីក្រុងឌូបៃពិតជាមានភាពងាយស្រួលចំណេញពេលវេលាក្នុងការធ្វើដំណើរនិងជាទិសដៅដ៏ល្អឥតខ្ចោះសម្រាប់រដូវក្តៅដ៏ខ្លីនាពេលខាងមុខនេះ។

យន្តហោះBoeing 777របស់ក្រុមហ៊ុនអាកាសចរណ៍អេមីរ៉ាតផ្តល់ជូនប្រភេទកៅអីពាណិជ្ជកម្មដែលអាចទម្រេតរាបស្មើដូចគ្រែ (Business Class lie-flat beds) ជាមួយទម្ងន់ឥវ៉ាន់តាមខ្លួនអតិប្បរមារហូតដល់40គីឡូសម្រាប់អ្នកដំណើរថ្នាក់ពាណិជ្ជកម្ម (Business Class) និង35គីឡូសម្រាប់អ្នកដំណើរថ្នាក់សន្សំសំចៃ (Economy Class)។អ្នកដំណើរនៅលើជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍អេមីរ៉ាតអាចទស្សនាកម្មវិធីកម្សាន្តក្នុងយន្តហោះដែលមានប៉ុស្តិ៍ទូរទស្សន៍ជាង2,500ប៉ុស្តិ៍ខ្សែភាពយន្ដហ្គេមនិងទូរទស្សន៍រួមជាមួយវ៉ាយហ្វាយ(Wi-Fi) ដែលមាននៅលើយន្តហោះអេមីរ៉ាត។អ្នកដំណើរតាមយន្តហោះអេមីរ៉ាតទាំងអស់នឹងទទួលបានអាហារជាច្រើនប្រភេទនៅអំទ្បុងពេលធ្វើដំណើរ។

ក្រុមហ៊ុនអាកាសចរណ៍អេមីរ៉ាតមានបណ្តាញទូទាំងពិភពលោកយ៉ាងទូលំទូលាយជាង150ទិសដៅលើទ្វីបចំនួន៦​នៅក្នុង84ប្រទេសនិងតំបន់ដែនដី។អ្នកដំណើរមកពីប្រទេសកម្ពុជាអាចចាកចេញពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញទៅកាន់គោលដៅទូទាំងពិភពលោករបស់អេមីរ៉ាតតាមទីក្រុងឌូបៃ៕ វឌ្ឍនា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print