ខេត្តសៀមរាប ៖ គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះចំ នួន៤គ្រាប់ ដែលនៅសេសសល់ ពីសម័យសង្គ្រាម ត្រូវបានប្រជាពលរដ្ឋប្រទះឃើញ នៅទីតាំងផ្សេងគ្នា រសៀលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៧នេះ ស្ថិតនៅភូមិភ្នំក្រោម សង្កាត់សៀមរាប ក្រុងសៀមរាម និង ប្រជាពលរដ្ឋ នៅឃុំស្លែងស្ពាន ស្រុកស្រីស្នំ ខេត្តសៀមរាប។
តាមប្រភពពីសមត្ថកិច្ចនគរបាលខេត្ តបានប្រាប់ថា គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះចំ នួន៤គ្រាប់ ត្រូវបានសមត្ថកិច្ចមូលដ្ឋានប្ រគល់ឱ្យខាង អង្គការ ហេឡូ ត្រាស់ កំទេចចោល។ គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ប្រភេទមីនចំនួន០១គ្រាប់ និង គ្រាប់ធុន៦០មម ចំនួន០២ គ្រាប់ ត្រូវបានប្រជាពលរដ្នស្ថិតនៅភូមិ ភ្នំក្រោម សង្កាត់សៀមរាបក្រុងសៀមរាមរកឃើញ និងប្រជាពលរដ្ឋ នៅឃុំស្លែងស្ពាន ស្រុកស្រីស្នំ ខេត្តសៀមរាប ក៏បានប្រទះឃើញគ្រាប់យុទ្ធភ័ណ្ ឌមិនទាន់ផ្ទុះធុន ១០៥ ម ម ចំនួន១គ្រាប់ទៀត។
ប្រភពបានបន្តថា បន្ទាប់ពីបានរាយការណ៍ជូន សមត្ថ កិច្ចនគរបាលនៅមូលដ្ឋាន ហើយត្រូវកម្លាំងជំនាញ ចុះ ទៅត្រួតពិនិត្យ និង រក្សាទុកនៅកន្លែងដដែល ព្រមទាំងបានដាក់ស្លាកសញ្ញា សម្គាល់ឱ្យមានសុវត្តិភាព ដើម្បីរង់ចាំអង្គភាពជំនាញហេឡូត្ រាស់ចុះមកនិងធ្វើការប្រគល់ ជូន នៅវេលាម៉ោង ៩ និង០០នាទីព្រឹក ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៧នេះ ដើម្បីយកទៅកំទេចចោល៕ប៊ុន រិទ្ធី