គ្រាប់មិនទាន់ផ្ទុះចំនួន៤គ្រាប់ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញ ប្រគល់ឱ្យ​អង្គការហេឡូត្រាស់យកទៅកំទេច ចោល 

ចែករំលែក៖

ខេត្តសៀមរាប ៖ គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះចំនួន៤គ្រាប់ ដែលនៅសេសសល់ ពីសម័យ​សង្គ្រាម ត្រូវបានប្រជាពលរដ្ឋប្រទះឃើញ នៅទីតាំងផ្សេងគ្នា រសៀលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៧នេះ ស្ថិតនៅភូមិភ្នំក្រោម សង្កាត់សៀមរាប ក្រុងសៀមរាម និង ប្រជាពលរដ្ឋ នៅឃុំស្លែងស្ពាន ស្រុកស្រីស្នំ ខេត្តសៀមរាប។
តាមប្រភពពីសមត្ថកិច្ចនគរបាលខេត្តបានប្រាប់ថា គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះចំនួន៤គ្រាប់ ត្រូវបានសមត្ថកិច្ចមូលដ្ឋានប្រគល់ឱ្យខាង អង្គការ ហេឡូ ត្រាស់ កំទេចចោល។  គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះប្រភេទ​មីនចំនួន០១គ្រាប់ និង គ្រាប់ធុន៦០មម​ ចំនួន០២ គ្រាប់ ត្រូវបានប្រជាពលរដ្នស្ថិតនៅភូមិភ្នំក្រោម សង្កាត់សៀមរាបក្រុងសៀមរាមរកឃើញ និងប្រជាពលរដ្ឋ នៅឃុំស្លែងស្ពាន ស្រុកស្រីស្នំ ខេត្ត​សៀមរាប ក៏បានប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌមិន​ទាន់​ផ្ទុះធុន ១០៥ ម ម ចំនួន១គ្រាប់ទៀត។
​ ប្រភពបានបន្តថា  បន្ទាប់ពីបាន​រាយ​ការណ៍​ជូន​សមត្ថ កិច្ចនគរបាល​នៅ​មូល​ដ្ឋាន ហើយ​ត្រូវកម្លាំងជំនាញ ចុះ ទៅត្រួតពិនិត្យ និង រក្សា​ទុកនៅកន្លែងដដែល ព្រមទាំងបានដាក់​ស្លាកស​ញ្ញា​សម្គាល់ឱ្យមានសុវត្តិភាព ដើម្បីរង់ចាំអង្គភាពជំនាញហេឡូត្រាស់ចុះមកនិងធ្វើការប្រគល់ ជូន នៅវេលាម៉ោង ៩ និង០០នាទីព្រឹក ថ្ងៃទី១៤ ខែ​កក្កដា ឆ្នាំ២០១៧នេះ ដើម្បីយកទៅ​កំទេច​ចោល៕ប៊ុន រិទ្ធី


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print