ខេត្តសៀមរាប ៖ ដោយយោងតាមពាក្យបណ្តឹងរបស់ឪពុកម្តាយជនរងគ្រោះ ទើបកម្លាំងអធិការនគរបាលក្រុង បានចុះស្រាវជ្រាវ សហការណ៍ជាមួយ នគបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ នគរធំ ករណីរំលោភសេពសន្ថវះ រហូតបានសម្រេច ទៅលើក្មេងស្រីរងគ្រោះ អាយុក្រោម១៥ឆ្នាំ ព្រមទាំងធ្វើការឃាត់ខ្លួនបា នជនសង្ស័យភ្លាមៗផងដែរ កាលពីវេលាម៉ោង១៣និង៤០នាទី ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅក្រុមទី១១ ភូមិអញ្ចាញ សង្កាត់នគរធំ ក្រុង/ខេត្តសៀមរាប។
លោកវរសេនីយ៍ត្រី នួន សក្ត័ចំរើនរិទ្ធ អធិការងទទួលផ្នែកនគរបាលយុត្តិ ធម៍ នៃអធិការដ្ឋាននគរបាលក្រុងសៀម រាប បានប្រាប់នៅរសៀលថ្ងៃទី១៥ ខែកក្កដាឆ្នាំ២០១៧ នេះថា មានករណីចាប់រំលោភសេពសន្ថវះបា នសម្រេចចំនួន០១លើក លើរាងកាយជនរងគ្រោះឈ្មោះ ស ស វ ភេទស្រី អាយុ១២ឆ្នាំ ជាសិស្ស បន្ទាប់ពីទទួលបានព័ត៌មាន និង ពាក្យបណ្តឹងពីអាណាព្យាបាលជនរងគ្រោះលោក ក៏បានឱ្យកម្លាំងអធិការនគរបាលផ្ នែកព្រហ្មទណ្ឌក្រុង សហការណ៍ជាមួយ នគបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ នគរធំ ចុះស្រាវជ្រាវ រហូតឈានដល់ធ្វើការឃាត់ខ្លួនបា នជនសង្ស័យចំនួន០១នាក់ ឈ្មោះប៉ា សៀន ភេទប្រុស អាយុ៥៥ឆ្នាំមុខរបរកម្មករសំណង់ ទីលំនៅបច្ចុប្បន្ននៅភូមិអញ្ចាញ សង្កាត់នគរធំ ក្រុង/ខេត្តសៀមរាប រួចយក មកសួរនាំនៅអធិការនគរបាល ផ្នែកព្រហ្មទណ្ឌក្រុង ដើម្បីរៀបចំកសាងសំណុំរឿងបញ្ ជូនទៅតុលាការចាត់ការបន្តទៅតាម ផ្លូវច្បាប់។
លោកបានបញ្ជាក់ផងដែរថា ក្រោយពីបានធ្វើការឃាត់ខ្លួន ជនសង្ស័យបានសារភាពនៅចំពោះ មុខសមត្ថកិច្ចយើងថា ខ្លួនពិតជាបានដើរទៅលែងផ្ទះ របស់ ឪពុក ម្តាយ ជនរងគ្រោះ មែន ខណៈពេលដើរទៅដល់ មិនឃើញឪពុក ម្តាយរបស់ជនរងគ្រោះនៅផ្ទះនោះទេ ដោយឃើញតែ ជនរងគ្រោះ នឹងប្អូនប្រុស ម្នាក់ ទៀត នៅលែងលើផ្ទះ ឃើញឱកាសស្ងាត់ល្អ ជនសង្ស័យ ក៏បានឡើងទៅលើផ្ទះ ហើយបានឱ្យលុយ ទៅប្អូនប្រុស របស់ជនរងគ្រោះ ចំនួន១០០០រៀល យកទៅទិញនុំញាំបាត់ បន្ទាប់មកខ្លួនក៏បានធ្វើសកម្មភា ពចាប់ក្មេងស្រីរងគ្រោះ រំលោភ នៅលើផ្ទះ រហូតបានសំរេចចំនួន០១ដង។
បច្ចុប្បន្នជនសង្ស័យត្រូវបានកម្ លាំងជំនាញកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនិតិវិធីច្បាប់ ៕ ប៊ុន រិទ្ធី