សារព័ត៌មាន sputnik បានដកស្រងការប្រកាសរបស់ រដ្ឋលេខាធិការក្រសួងការពារជាតិកូរ៉េខាងត្បូង លោក suh Choo Suk បានបញ្ចាក់នៅក្នុងសន្និសិទ កាសែតកាលពីថ្ងៃទី១៧ខែកក្កដាថា«យើង បានស្នើរឲ្យមានការចចារផ្នែកយោធាជាមួយកូរ៉េខាងជើង នៅថ្ងៃទី ២១ខែកក្កដា ស្ថិតនៅតំបន់ Tongilgak ដើម្បីបញ្ចប់រាល់សកម្មភាព ចងកំនុំ និងប្រឈមមុខតានតឹងដាក់គ្នានៅតាមបណ្តោយព្រំដែន»។
តំបន់ Tongilgak មានអាគា របស់កូរ៉េខាងជើង ស្ថិតនៅតំបន់ ស បែងចែកទឹកដីកូរ៉េខាងត្បូង និងខាងជើង។ ភាគីកូរ៉េខាងត្បូងបានស្នើរ ឲ្យមានកិច្ចពិភាក្សា យោធានៅថ្ងៃទី ២១ខែកក្កដាដោយមានការចូលរួមពីមន្ត្រីយោធាជាន់ខ្ពស់។ ក្រៅពីនេះរដ្ឋាភីបាលកូរ៉េខាងត្បូង ក៏បាន ស្នើរ ឲ្យមានកិច្ចពិភាក្សា រវាងអង្គការកកបាទក្រហម ប្រទេសទាំងពីរ ដើម្បីរៀបចំឲ្យមានជំនួបគ្រួរសារបេកបាក់ ដោយសាសង្គ្រាមឧប្បទ្វីប ។ កិច្ចពិភាក្សា របស់កកបាទក្រហមនឹងត្រូវធ្វើឡើងនៅថ្ងៃទី១ខែសីហា។
ក្រសួងការពារជាតិកូរ៉េខាងត្បូង ក៏បានស្នើរ ដំណើរការឡើងវិញ បណ្តាញទំនាក់ទំនងយោធា ជើង-ត្បូង ហើយស្នើរដល់រដ្ឋាភិបាលទីក្រុងព្យុងយ៉ាង ឆ្លើយតបនិងសំណើរខាងលើ។
ប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae in គឺជាអ្នកស្នើរ ឲ្យមានកិច្ចពិភាក្សាជាមួយកូរ៉េខាងជើង ដើម្បីបញ្ចប់វិបត្តិ បរមាណូ និងមីស៊ីលនៅឧប្បទ្វីបកូរ៉េ។
សំណើររបស់កូរ៉េខាងត្បូង កើតឡើងចំពេលមានភាពតានតឹងកាន់តែខ្លាំងឡើងដោយការសាកល្បងមីស៊ីល ឆ្លងទ្វីបរបស់កូរ៉េខាងជើង ។ មួយវិញទៀតកូរ៉េខាងត្បូង ខ្លាចអាមេរិកបើកការវាយប្រហារដល់កូរ៉េខាងជើង អាចបង្កឲ្យមានសោកនាកដកម្មកើតឡើង ក្នុងនោះមានការវាយបករបស់កូរ៉េខាងជើង ទៅលើកូរ៉េខាងត្បូង ។
បច្ចុប្បន្ន កូរ៉េខាងជើងកំពុងបង្ហាញមហិច្ឆតាយោធាខ្លាំងឡើងៗនិងបង្កសម្ពាធតានតឹងខ្លាំងក្នុងតំបន់ស្ទើរដល់កំពូល។អ្នកស្រាវជ្រាវអាមេរិកបានអះអាងនៅថ្ងៃនេះថាព្យុងយ៉ាងទំនងជាកំពុងផលិតចម្រាញ់ជាតិភ្លុយតូនីញ៉ូមសម្រាប់អភិវឌ្ឍន៍កម្មវិធីអាវុធនុយក្លេអ៊ែរច្រើនជាងអ្វីដែលគេធ្លាប់គិតមុនទៀត។ការសន្និដ្ឋាននេះធ្វើឡើយតាមរយៈរូបភាពថ្មីៗពីមជ្ឈមណ្ឌលនុយក្លេអ៊ែរកូរ៉េខាងជើង។
យោងតាមគេហទំព័រ 38 north មានឯកទេសវិភាគសកម្មភាពកូរ៉េខាងជើង នៃសាកលវិទ្យាល័យក្រុងវ៉ាស៊ីនតោន ផ្សព្វផ្សាយនៅថ្ងៃសុក្រម្សិលមិញមានរូបភាពថ្មីៗចាប់បានពីមជ្ឈមណ្ឌលនុយក្លេអ៊ែរដ៏សំខាន់របស់កូរ៉េខាងជើងនៅយ៉ុងព្យុនដែលបាននាំឱ្យគេគិតសន្និដ្ឋានបានថាព្យុងយ៉ាងចាប់ចម្រាញ់ចំហេះឡើងវិញប្រមាណយ៉ាងហោចណាស់ក៏ពីរដងដែរ នៅរវាងពីខែកញ្ញា២០១៦មកទល់នឹងខែមិថុនា២០១៧នេះ។
កូរ៉េខាងជើងទំនងជាបានធ្វើសកម្មភាពដោយគ្មានប្រកាសដំណឹង ចម្រាញ់ធាតុភ្លុយតូនីញ៉ូមក្នុងកំរិតនិងបរិមាណគ្មានកំណត់ដែលអាចបង្កើនសមត្ថភាពបំរុងផលិតអាវុធនុយក្លេអ៊ែរ បានយ៉ាងច្រើន។នេះបើតាមវិបសៃត៍“៣៨ North”ដដែល។
ការបង្កើនសកម្មភាពឡើងកម្តៅក៏ត្រូវបានក្រុមអ្នកស្រាវជ្រាវសម្គាល់ឃើញដែរនៅក្នុងមជ្ឈមណ្ឌលដដែលនេះក្នុងរោងចក្រចម្រាញ់ធាតុអ៊ុយរ៉ានីញ៉ូមប៉ុន្តែពេលនេះគេពុំទាន់អាចកំណត់បានថាជាសកម្មភាពអ្វីនិងមកពីមូលហេតុអ្វីនៅឡើយទេ៕