កូរ៉េខាងត្បូង ចង់ចចារ យោធាជាមួយកូរ៉េខាងជើង ដើម្បីបញ្ចៀសសង្គ្រាម

ចែករំលែក៖

សារព័ត៌មាន​ sputnik ​បានដកស្រងការប្រកាសរបស់ រដ្ឋលេខាធិការក្រសួងការពារជាតិកូរ៉េខាងត្បូង លោក​ suh Choo Suk ​បានបញ្ចាក់នៅក្នុងសន្និសិទ កាសែតកាលពីថ្ងៃទី​១៧ខែកក្កដាថា​«យើង​ បានស្នើរឲ្យមានការចចារផ្នែកយោធា​ជាមួយកូរ៉េខាងជើង នៅថ្ងៃទី ២១ខែកក្កដា  ស្ថិតនៅតំបន់​ Tongilgak  ដើម្បីបញ្ចប់​រាល់សកម្មភាព ចងកំនុំ និងប្រឈមមុខតានតឹងដាក់គ្នា​នៅតាមបណ្តោយព្រំដែន»។

តំបន់​ Tongilgak ​មានអាគា របស់កូរ៉េខាងជើង  ស្ថិតនៅតំបន់ ស បែងចែក​ទឹកដីកូរ៉េខាងត្បូង និងខាងជើង​។ ភាគីកូរ៉េខាងត្បូងបានស្នើរ ឲ្យមានកិច្ចពិភាក្សា យោធា​នៅថ្ងៃទី ២១ខែកក្កដា​ដោយមានការចូលរួមពីមន្ត្រីយោធាជាន់ខ្ពស់​។ ក្រៅពីនេះ​រដ្ឋាភីបាលកូរ៉េខាងត្បូង ក៏បាន ស្នើរ ឲ្យមានកិច្ចពិភាក្សា រវាងអង្គការកកបាទក្រហម ប្រទេសទាំងពីរ ដើម្បីរៀបចំឲ្យមានជំនួបគ្រួរសារបេកបាក់ ដោយសាសង្គ្រាមឧប្បទ្វីប ។ កិច្ចពិភាក្សា របស់កកបាទក្រហមនឹងត្រូវធ្វើឡើងនៅថ្ងៃទី​១ខែសីហា​។

ក្រសួងការពារជាតិកូរ៉េខាងត្បូង ក៏បានស្នើរ ដំណើរការឡើងវិញ បណ្តាញទំនាក់ទំនងយោធា ជើង-ត្បូង  ហើយស្នើរដល់រដ្ឋាភិបាលទីក្រុងព្យុងយ៉ាង ឆ្លើយតបនិងសំណើរខាងលើ។

ប្រធានាធិបតីកូរ៉េខាងត្បូង លោក​ Moon Jae in ​គឺជាអ្នកស្នើរ ឲ្យមានកិច្ចពិភាក្សាជាមួយកូរ៉េខាងជើង​​ ដើម្បីបញ្ចប់វិបត្តិ បរមាណូ និងមីស៊ីលនៅឧប្បទ្វីបកូរ៉េ។

សំណើររបស់កូរ៉េខាងត្បូង កើតឡើងចំពេលមានភាពតានតឹងកាន់តែខ្លាំងឡើង​ដោយការសាកល្បងមីស៊ីល​ ឆ្លងទ្វីបរបស់កូរ៉េខាងជើង ។ មួយវិញទៀតកូរ៉េខាងត្បូង ខ្លាចអាមេរិកបើកការវាយប្រហារដល់កូរ៉េខាងជើង​ អាច​បង្កឲ្យមាន​សោកនាកដកម្មកើតឡើង  ក្នុងនោះមានការវាយបករបស់កូរ៉េខាងជើង ទៅលើកូរ៉េខាងត្បូង ។

បច្ចុប្បន្ន ​កូរ៉េខាង​ជើង​កំពុង​បង្ហាញ​មហិច្ឆតា​​យោធា​​ខ្លាំង​ឡើងៗនិង​បង្ក​សម្ពាធ​តាន​តឹង​ខ្លាំង​ក្នុង​តំបន់​ស្ទើរ​ដល់​កំពូល។អ្នក​ស្រាវជ្រាវ​អាមេរិកបាន​អះអាង​នៅ​ថ្ងៃ​នេះ​​ថាព្យុងយ៉ាង​ទំនង​ជាកំពុងផលិត​​ចម្រាញ់​ជាតិ​ភ្លុយតូនីញ៉ូមសម្រាប់​​អភិវឌ្ឍន៍​កម្ម​វិធី​អាវុធ​នុយក្លេអ៊ែរ​​​​ច្រើន​ជាង​អ្វី​ដែល​គេ​ធ្លាប់​គិត​មុនទៀត។ការ​សន្និដ្ឋាន​នេះ​ធ្វើ​ឡើយ​តាម​រយៈ​​រូបភាពថ្មីៗ​​ពី​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​កូរ៉េខាង​ជើង។

យោងតាមគេហទំព័រ  38 north ​មាន​ឯកទេស​វិភាគ​សកម្មភាព​កូរ៉េខាង​ជើង​ នៃ​សាកលវិទ្យាល័យ​ក្រុង​វ៉ាស៊ីនតោន ​ផ្សព្វផ្សាយ​នៅថ្ងៃ​សុក្រម្សិលមិញមានរូបភាពថ្មីៗ​ចាប់​បាន​ពី​​មជ្ឈមណ្ឌល​​នុយក្លេអ៊ែរដ៏​សំខាន់​របស់​​កូរ៉េខាង​ជើងនៅយ៉ុងព្យុន​​ដែល​បាន​នាំ​ឱ្យ​គេ​គិត​សន្និដ្ឋាន​បាន​ថា​ព្យុងយ៉ាង​ចាប់​ចម្រាញ់ចំហេះ​​​ឡើង​វិញ​ប្រមាណ​យ៉ាង​ហោច​ណាស់​ក៏​ពីរ​ដង​ដែរ នៅ​រវាង​ពី​ខែ​កញ្ញា​២០១៦មក​ទល់​នឹង​ខែ​មិថុនា​២០១៧​នេះ។

កូរ៉េខាង​ជើង​ទំនង​ជា​បាន​ធ្វើ​សកម្មភាព​ដោយ​គ្មាន​ប្រកាស​ដំណឹង​ ចម្រាញ់​ធាតុ​ភ្លុយតូនីញ៉ូមក្នុង​កំរិត​និង​បរិមាណ​គ្មាន​កំណត់​ដែល​អាច​បង្កើន​សមត្ថភាព​បំរុង​ផលិត​អាវុធ​នុយក្លេអ៊ែរ បាន​យ៉ាង​ច្រើន។នេះ​បើ​តាម​វិបសៃត៍​​“៣៨ North”ដដែល។

ការ​បង្កើន​សកម្មភាព​ឡើង​កម្តៅ​​ក៏​ត្រូវ​បាន​ក្រុម​អ្នក​ស្រាវជ្រាវ​សម្គាល់​ឃើញ​ដែរ​នៅក្នុង​មជ្ឈមណ្ឌល​ដដែល​នេះក្នុង​រោងចក្រ​ចម្រាញ់​ធាតុ​អ៊ុយរ៉ានីញ៉ូម​ប៉ុន្តែ​ពេល​នេះ​គេ​ពុំ​ទាន់​អាច​កំណត់​បាន​ថា​ជា​សកម្មភាព​អ្វីនិង​មក​ពីមូលហេតុ​អ្វី​នៅ​ឡើយ​ទេ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print