ភ្នំពេញ៖ មួយរយះនេះគេឃើញ ក្រុមចោរឆក់ដដែលនៅក្នុងមូលដ្ឋានខណ្ឌទួលគោក ចាប់ផ្ដើមកក្រើកឡើងវិញហើយ ហើយសកម្មភាពចេញឆក់ កាបូប ខ្សែរក ទូរស័ព្ទដៃ នៅតែបន្តជារៀងរាល់ថ្ងៃបានធ្វើឲ្យប្រជាពលរដ្ឋមានការភ័យខ្លាចចំពោះក្រុមចោរទាំងអស់នោះ ដោយពួកគេពេលចេញធ្វើសកម្មភាពម្តងៗតែងតែមានអ្នកបិតគូទពីក្រោយ ស្រាប់ធាក់ជនរងគ្រោះ បណ្ដាលឲ្យជនរងគ្រោះខ្លះដួលបោកទៅនឹងថ្នល់របួសធ្ងន់រហូតដល់ស្លាប់ក៏មាន ។
ជាក់ស្តែងកាលពីវេលាម៉ោង៦និង១៥នាទីព្រឹកថ្ងៃទី១៨ខែកក្ដដាឆ្នាំ២០១៧នេះ ស្ថិតនៅចំណុចមុខផ្ទះលេខ៥៨៨ ផ្លូវកម្ពុជាក្រោម សង្កាត់ផ្សារដេប៉ូ២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដោយជនសង្ស័យពីរនាក់រួមនិងបក្សពួកជាច្រើននាក់បានធ្វើសកម្មភាពឆក់យកទូរសព្ទ័ដៃពីនារីម្នាក់ដែលជិះម៉ូតូជាមួយសង្សារបានសំរេចហើយព្យាយាមជិះរត់គេចមកដល់ចំណុចក្រោមស្ពានអាកាស៥មករាក៍ប៉ះជាមួយឡានក្រុងដួលម៉ូតូភ្លាមៗនោះជនសង្ស័យទាំង២បានរត់ឡើងម៉ូតូគ្នាវាគេចខ្លួនបាត់អស់បន្សល់ទុកតែម៉ូតូនៅកន្លែងកើតហេតុតែប៉ុណ្ណោះ។
នារីរងគ្រោះដែលត្រូវចោរឆក់ទូរសព្ទ័មានឈ្មោះ ភើម សុជាតិតា អាយុ១៩ឆ្នាំមុខរបរជាបុគ្គលិកសណ្ឋារគារប្លូហ្វាយ ស្នាក់នៅក្បែរសណ្ឋារគាររីហ្គេាល សង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
បើតាមសំដីរបស់នារីរងគ្រោះបានប្រាប់អោយដឹងថានៅមុនពេលកើតហេតុរូបគាត់ជិះម៉ូតូជាមួយសង្សារតាមបណ្ដាយផ្លូវកម្ពុជាក្រោមពីលិចទៅកើតលុះមកមុខផ្ទះលេខ៥៨៨ស្រាប់តែមានជនសង្ស័យពីរជិះម៉ូតូម៉ាកសងC125ស៊េរី017គ្មានលេខឆក់យកទូរសព្ទ័ដៃម៉ាកIpone7ពណ័ក្រហមដែលកាន់និងដៃបានសំរេចហើយពួកវាបើករត់គេចខ្លួន។
ពេលនោះជនរងគ្រោះជិះម៉ូតូដេញតាមពីក្រោយស្រែកចោរៗពេលជនសង្ស័យជិះមកដល់ក្រោមស្ពានអាកាស៥មករាក៍បុកឡានក្រុងពីក្រោយដួលម៉ូតូហើយភ្លាមនោះមានគ្នាវាប្រហែល៣ម៉ូតូមកពីក្រោយដឹកគ្នាវាគេចខ្លួនបាត់អស់បន្សល់ទុកតែម៉ូតូដែលធ្វើសកម្មឆក់នៅកន្លែងហេតុតែប៉ុណ្ណោះ។
ក្រោយកើតហេតុសមត្ថកិច្ច ចុះមកដល់កន្លែងកើតបានត្រឹមតែនាំជនរងគ្រោះនិងម៉ូតូរបស់ចោរឆក់យកទៅប៉ុស្តិ៍ដើម្បីដាក់ពាក្យបណ្ដឹងតាមរកចាប់ខ្លួនក្រុមជនសង្ស័យតែប៉ុណ្ណោះ ។ចំណែកឯសម្ភារៈបាត់បង់ របស់នារីរងគ្រោះគឺទូរសព្ទម៉ាកIpone7 ព័ណក្រហម ៕
ដោយ៖ ស តារា