អាមេរិក អូស្ត្រាលី សាកល្បងមីស៊ីល មានល្បឿននឿនជាងសំឡេង៨ដង

ចែករំលែក៖

កាំជ្រួចមីស៊ីលដែលមានល្បឿនលឿនជាងសម្លេង ដល់ទៅ ៨ដង​ត្រូវបាន​បាញ់សាកល្បង ចេញពីទីតាំង ស្ថិតនៅស្រុក​Woomera​ភាគខាងត្បូង អូស្ត្រាលី។

មីស៊ីលដែលបានបាញ់សាកល្បង ខាងលើ មាន ឈ្មោះ​Hyshot 5 ឬ​ HiFire4 បានបាញ់តាំងពីដើមខែកក្កដា​​ហើយឃ្លីបវីដីអូ ត្រូវបានមជ្ឈមណ្ឌុល​បច្ចេកវិទ្យា និងវិទ្យាសាស្ត្រ​រក្សាទុក មិនបង្ហោះឡើយ។ កម្មវិធីស្រាវជ្រាវមីស៊ីលខាងលើ បាន ធ្វើឲ្យរវាង កម្លាំងទាហានអាមេរិក និង ក្រុមហ៊ុន​ Boeing ។ ​

ការសាកល្បង មីស៊ីលខាងលើ កើតឡើង ក្នុងពេលដែឡ សមាជិសភាអាមេរិកជាច្រើនរូប បាន​បង្ហាញពីក្តីបារម្ភ ពេលចិននិងរុស្ស៊ី បង្កើនការផលិត អាវុធមីស៊ីលល្បឿងនឿន  អាច ចាក់ទម្លុះប្រពន្ធការពារបាន។

រដ្ឋមន្ត្រីការពារជាតិអូស្ត្រាលី​លោក​Marise Payne ​បាន ប្រកាសឲ្យដឹងថា ការបាញ់សាកល្បងកន្លងមក គឺជា​លើកចុងក្រោយ  ដោយជោគជ័យ ។ អូស្ត្រាលីចង់ឲ្យអាមេរិក រក្សា​ការនាំមុខ នៅលើពិភពលោក ជាប្រទេស​ដែលមាន​ កាំជ្រួចមីស៊ីលល្បឿនលឿនបំផុត។

ជាមួយនិងល្បឿនលឿនជាងសម្លេង ដល់ទៅ​៨ដង​ មីស៊ីលខាងលើ​អាច ហោះហើរ ប្រហាក់ប្រហែលមីស៊ីលឆ្លងទ្វីប​ ប៉ុន្តែមីស៊ីលនេះ មានប្រៀប ត្រងចំណុច អាចផ្លាសប្តូរទិសដៅ ក្នុងពេលហោះហើរបាន ។ នៅពេលនេះគេមិនទាន់ដឹងថា ប្រទេស ទាំងពីប្រើប្រាស់ មីស៊ីលខាងលើ សម្រាប់វាយប្រហារឬ ការពារនោះទេ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print