អាមេរិកសាកល្បង អាវុធឡាស៊ែរ មានល្បឿននឿជាង មីស៊ីល ឆ្លងទ្វី​ដល់ទៅ​៥មឺនដង

ចែករំលែក៖

បណ្តាញព័ត៌មាន  CNN នៅថ្ងៃទី​១៨ខែកក្កដា បានផ្សាយថា​កម្លាំងទាហានជើង ទឹកអាមេរិក បានសាកល្បងអាវុធ ឡាស៊ែរ​​LaWS​នៅឈូងសមុទ្រ ប៊ែក​(Persian) ដែលជាអវុធ​បាញ់ប្រហារក្នុងល្បឿននឿនបំផុត លើលោក។

តាមសារព័ត៌មាន​ CNN  ប្រព័ន្ធ ឡាស៊ែរ​បានវាយប្រហារក្នុងល្បឿនលឿនជាង មីស៊ីលឆ្លងទ្វីប​​ដល់ទៅ​៥មឺនដង​។ អាវុធឡាស៊ែត្រូវបានដាក់ប្រើប្រាស់នៅលើ នាវាចម្បាំង  USS Ponce ។

មេបញ្ចាការកងទ័ព​ នៅលើនាវាចម្បាំង​ USS Ponce លោក​ Christopher Wells ​បានបញ្ចាក់ថា ប្រព័ន្ធមីស៊ីលLaws  មានគំរិតចំគោលដៅ​ ជាងអាវុធធម្មតា​ហើយអាវុធនេះអាចវាយប្រហារនៅគ្រប់​ គោលដៅទាំងអស់។

ការសាកល្បង កន្លងមក​ត្រូវបាន​ធ្វើងឡើង ក្រោមការ​ជួយ​អន្តរគមន៍ពីយន្តហោះគ្មានមនុស្សបើក  ដើម្បីកំណត់គោលដៅវាយប្រហារ។

នៅពេលនេះ អាមេរិក កាន់តែមានអាវុធទំនើបៗជាច្រើន ដើម្បី ទប់ស្កាត់ការវាយប្រហារ ពីសត្រូវ និង វាយកម្ទេចទីតាំងរបស់សត្រូវបានយ៉ាងឆាប់រហ័ស​ ធ្វើឲ្យសត្រូវមិនអាចវាយបកទាន់ពេលវេលា។

ការពង្រឹងវិស័យអាវុធខាងលើរបស់អាមេរិកក្រោយពេលដែល​ មន្ត្រីជាច្រើនរូប បានស្នើរដល់រដ្ឋាភិបាលអាមេរិក បង្កើនការស្រាវជ្រាវផលិតអាវុធ ឲ្យបានច្រើន បើមិនដូច្នោះទេ រុស្ស៊ីនិង​ចិន ប្រាកដជានាំមុខអាមេរិក ក្នុងវិស័យនេះជាមិនខាន៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print